ប្រធានគុយបា Raul Castro Ruz បញ្ចប់ដំណើបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមប្រកបដោយដោយជោគជ័យ
(VOV) /  
|
ប្រធានក្រុមប្រឹក្សាររដ្ឋ និងជា ក្រុមប្រឹក្សាររដ្ឋមន្ត្រី គុយបា Raul Castro Ruz បំពេញដំណើបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម (http://dantri.com.vn) |
នាថ្ងៃទី ១០ កក្កដា ប្រធានក្រុមប្រឹក្សាររដ្ឋ និងជា ក្រុមប្រឹក្សាររដ្ឋមន្ត្រី គុយបា Raul Castro
Ruz បានបញ្ចប់ដំណើបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម ក្នុងរយះពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១០ កក្កដា ប្រកបដោយដោយជោគជ័យ។ ក្នុងដំណើរ បំពេញ ទស្សនកិច្ចនៅវៀតណាមលើកនេះ ប្រធាន Raul Castro Ruz បានមានជំនួបសន្ទនា ជា ផ្លូវការជាមួយ អគ្គលេខាបក្ស កុម្មុយនីស្តវៀតណាម Nguyen Phu Trong ជួបសម្ដែងការ គួសមជាមួយ ប្រធានរដ្ឋ Truong Tan Sang និងនាយករដ្ឋមន្ត្រី Nguyen Tan Dung។ ដំណើរ
ទស្សនកិច្ចលើកនេះ របស់ប្រធាន Raul Castro Ruz បានអះអាងនូវភាពរឹងមាំ នៃទំនាក់ ទំនងមិត្តភាព រវាងប្រទេសទាំងពីរ ក្នុងរយះពេលជាច្រើន ទស្សវត្សរន៍កន្លងទៅ ក៏ដូច
ជា ក្នុងដំណាក់កាលនាបច្ចុប្បន្ន។
|
ប្រធានរដ្ឋ Truong Tan Sangជួបសម្ដែងការគួសមជាមួយ ប្រធាន Raul Castro Ruz (http://www.cpv.org.vn) |
មុននោះ នាយប់ថ្ងៃទី ៩ កក្កដា ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចមិត្តភាពជាផ្លុវការនៅ
វៀតណាម របស់ប្រធាន Raul Castro Ruz រដ្ឋមន្ត្រីការបរទេសគុយបា Brono Rodriguez
Parrilla បានមានជំនួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសវៀតណាម Pham Binh Minh ។ នៅក្នុងជំនួបនេះ រដ្ឋមន្ត្រីការបរទេស Pham Binh Minh អះអាងថា៖ ក្រសួងការបរទេសវៀតណាមនឹងបន្តសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ជាមួយក្រសួងការបរទេសគុយបា
ដើម្បីអនុវត្តបណ្ដាទឹសដៅធំៗ ដែលបានថ្នាក់ដឹកនាំជាន់ខ្ពស់ នៃប្រទេសទាំងពីរឯក
ភាព សំដៅបង្កើនទំនាក់ទំនង ដ៏ល្អប្រសើរវាងវៀតណាម និងគុយបា កាន់តែអភិវឌ្ឍន៍ លើគ្រប់វិស័យ ពី ១ ថ្ងៃ ទៅ ១ ថ្ងៃ។ រដ្ឋមន្ត្រីទាំងពីររូប បានផ្លាស់ប្តូរ ឯកភាព លើ
បណ្ដា វិធានការរួមសហការ បង្កើនបណ្ដាដំណើរបំពេញទស្សនកិច្ច ជំនួបជាន់ខ្ពស់ និងជំរុញការផ្លាស់ប្តូរ បណ្ដាគណះប្រតិភូ នៅគ្រប់ជាន់ថ្នាក់ រវាង បក្ស រដ្ឋ រដ្ឋាភិបាល
រដ្ឋសភា ក្រសួង និងអង្គការ នយោបាយ សង្គម រវាងប្រទេសទាំងពីរ។
នាពេលនោះ នាថ្ងទី ៩ កក្កដា បណ្ដាមធ្យោបាយផ្សព្វផ្សាយ បានចុះផ្សាយព័ត៍មាន និងរូបភាពជាច្រើន អំពីបណ្ដាជំនួប របស់ប្រធាន Raul Castro Ruz ជាមួយ បណ្ដាថ្នាក់ដឹកនាំរបស់វៀតណាម ក្នុងក្របខ័ណ្ឌនៃដំណើរបំពេញទស្សនកិច្ចជាផ្លូវ
ការនៅវៀតណាម ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១០ កក្កដា។ ក្រោមចំណងជើង ថា៖ “ចំណង មិត្តភាព រវាងប្រទេសយើងទាំងពីរ កាន់តែបានពង្រឹង និងពង្រីក ពី ១ថ្ងៃ ទៅ ១ថ្ងៃ “របស់កាសែតប្រចាំថ្ងៃ Granma - ស្ថាប័នឃោសនារបស់បក្សកុម្មុយនីស្តគុយបា បានសង្កត់ធ្ងន់ថា៖ មិនអើពើដល់ចំងាយឆ្ងាយអំពីភូមិសាស្ត្រ គុយបានិងវៀតណាម ជានិច្ចកាលជាប្រជាជាតិបង ប្អូន ទាំងពីរនិងប្រការនេះត្រូវបានអះអាងជាថ្មីម្ដងទៀត
ក្នុងដំណើរទស្សនកិច្ចមិត្តភាពជាផ្លូវការ នៅវៀតណាមលើកនេះ របស់នាយឧត្តម
សេនីយ៍ Raul Castro Ruz ប្រធានក្រុមប្រឹក្សាររដ្ឋ និងជា ប្រធានក្រុមប្រឹក្សាររដ្ឋមន្ត្រី
គុយបា ។ កាសែត Trabajadores ( កាសែតពលករ) ក៏ចុះផ្សាយព័ត៍មានយ៉ាងលំអិត
អំពីសកម្មភាពរបស់គណះប្រតិភូរជាន់ខ្ពស់គុយបានៅវៀតណាម ក្នុងនោះសង្កត់ធ្ងន់ ដល់ មនោសញ្ជេតនាដ៏ពិសេស ដែលបណ្ដាថ្នាក់ដឹកនាំវៀតណាម បានលៃទុកអោយ
គណះប្រតិភូគុយបា។ កាសែតបានប្រែសម្រួលចុះផ្សាយពាក្សសំដី របស់ ប្រធានរដ្ឋ
Truong Tan Sang ថា៖ បានទទួលសមមិត្ត និងគណះប្រតិភូគុយបា យើងខ្ញុំ មានអារម្មណ៍ ហាក់ ដូចជា ត្រូវបានទទួលបណ្ដាបង ប្អូន សាច់ញ្ញាត្តិត្រឡប់មកផ្ទះ មិនមែនជា
បណ្ដាភ្ញៀវបរទេសទេ៕
-VOV