ប្រធានឌូម៉ាជាតិរុស្ស៊ី៖ រុស្ស៊ីឆ្លងផុតពី "ខ្យលព្យុះ" ដាក់ ទណ្ឌកម្ម របស់ ប្រទេស លោកខាងលិច

(VOVWORLD) -នាថ្ងៃទី ១១ មេសា ប្រធានសភាឌូម៉ាជាតិរុស្ស៊ី (សភាជាន់ទាបរុស្ស៊ី) លោក Vyacheslav Volodin បានអះអាងថា៖ រុស្ស៊ីបានសម្របសម្រួលយ៉ាងល្អរាល់កាយវិការដាក់ទណ្ឌកម្មរបស់ប្រទេសលោកខាងលិច។
ប្រធានឌូម៉ាជាតិរុស្ស៊ី៖ រុស្ស៊ីឆ្លងផុតពី ប្រធានឌូម៉ាជាតិរុស្ស៊ី 

យោងតាមលោក Volodin ថា៖ នៅគ្រប់ដំណាក់កាលនៃការអភិវឌ្ឍន៍របស់ប្រវត្តិសាស្ត្រនោះ រុស្ស៊ីជានិច្ចកាលទទួលរងសម្ពាធ ប៉ុន្តែនាបច្ចុប្បន្ន ខណៈពេលប្រទេសខ្លួនចាប់ផ្ដើមជំរុញការអភិវឌ្ឍ មានសមត្ថភាពប្រកួតប្រជែងពិតប្រាកដនោះ សម្ពាធទាំងអស់តម្រង់លើរុស្ស៊ីក្លាយជា "ឃោឃៅ និងបើកចំហវិញ"។ ចំពោះរូបលោក រាល់វិធានការដាក់ទណ្ឌកម្មរបស់ប្រទេសលោកខាងលិច គឺសុទ្ធតែសំដៅទប់ទល់នឹងការអភិវឌ្ឍរបស់រុស្ស៊ី។ទោះបីជាយ៉ាងណាក៏ដោយនៅក្នុងបរិបទដែលត្រូវរងវិធានការដាក់ទណ្ឌកម្មជាបន្តបន្ទាប់ពីប្រទេសលោកខាងលិចក៏ដោយ ប៉ុន្តែ ម៉ូស្គូនៅតែធានាល្អនូវខឿនមីក្រូសេដ្ឋកិច្ចដោយស្ថិរភាព រក្សាកំណើនសេដ្ឋកិច្ចជាក់ស្ដែង និងដោះស្រាយរាល់បញ្ហាសង្គម។

ប្រធានសភាឌូម៉ាក៏បានអំពាវនាវឲ្យរដ្ឋាភិបាលមានវិធានការតបតវិញឲ្យសមស្របចំពោះបទដាក់ទណ្ឌកម្មរបស់អាមេរិក តម្រង់ទៅលើសហគ្រាសរុស្ស៊ីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ