ប្រធានឌូម៉ាជាតិសភារុស្ស៊ីបានមកដល់ទីក្រុងហាណូយដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម

(VOVWORLD) - អញ្ជើញទទួលស្វាគមន៍គណៈប្រតិភូនៅអាកាសយានដ្ឋានមាន៖ អនុប្រធានរដ្ឋសភា លោក Nguyen Khac Dinh; ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភា លោក Vu Hai Ha; ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីប្រចាំនៅវៀតណាមលោក  Gennady Bezdetko។

ប្រធានឌូម៉ាជាតិសភារុស្ស៊ីបានមកដល់ទីក្រុងហាណូយដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម - ảnh 1អនុប្រធានរដ្ឋសភា លោក Nguyen Khac Dinh បានស្វាគមន៍ប្រធានឌូម៉ាជាតិ នៃសហព័ន្ធរុស្ស៊ី V.V. Volodin នៅអាកាសយានដ្ឋានអន្តរជាតិ Noi Bai  (រូបថត៖ Pham Kien/TTXVN)

នារសៀលថ្ងៃទី ១៥ តុលា ប្រធានឌូម៉ាជាតិនៃសហព័ន្ធរុស្ស៊ី លោក Vyacheslav Victorovich Volodin និងគណៈប្រតិភូសហព័ន្ធរុស្ស៊ីបានមកដល់អាកាសយានដ្ឋាន Noi Bai (ហាណូយ) ដោយចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការនៅវៀតណាម ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៦ ខែតុលា តបតាមការអញ្ជើញរបស់ ប្រធានរដ្ឋសភា លោក Vuong Dinh Hue។ អញ្ជើញទទួលស្វាគមន៍គណៈប្រតិភូនៅអាកាសយានដ្ឋានមាន៖ អនុប្រធានរដ្ឋសភា លោក Nguyen Khac Dinh; ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភា លោក Vu Hai Ha; ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីប្រចាំនៅវៀតណាមលោក  Gennady Bezdetko។

ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមនេះរបស់ប្រធានរដ្ឋឌូម៉ាជាតិ នៃសហព័ន្ធ រុស្ស៊ី លោក V.V. Volodin មានគោលបំណងពង្រឹងនិងពង្រីកទំនាក់ទំនងសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាម និងសភាជាតិនៃសហព័ន្ធរុស្ស៊ី ជាពិសេស ពង្រឹងទំនុកចិត្តផ្នែកនយោបាយ និងជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ; បង្ហាញពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំសហព័ន្ធរុស្ស៊ីចំពោះវៀតណាម និងជាការគូសបញ្ជាក់យ៉ាងសំខាន់ក្នុងទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងសហព័ន្ធរុស្ស៊ី ក្នុងបរិបទដែលប្រទេសទាំងពីរអនុវត្តសេចក្តីថ្លែងការណ៍រួមស្តីពីចក្ខុវិស័យនៃភាពជាដៃគូយុទ្ធសាស្ត្រ លើគ្រប់ជ្រុងជ្រោយវៀតណាម - សហព័ន្ធរុស្ស៊ីរហូតដល់ឆ្នាំ ២០៣០។ ដំណើរទស្សនកិច្ចនេះមានគោលបំណងបន្តអនុវត្តសកម្មភាពសហប្រតិបត្តិការដោយឈរលើមូលដ្ឋាន នៃកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាមនិងឌូម៉ាជាតិ នៃសហព័ន្ធរុស្ស៊ី តាមរយៈយន្តការនៃគណៈកម្មាធិការសហប្រតិបត្តិការអន្តរសភារវាងរដ្ឋសភា វៀត ណាម និងឌូម៉ាជាតិនៃសហព័ន្ធរុស្ស៊ី។

បន្ទាប់ពីមកដល់ទីក្រុងហាណូយ ប្រធានឌូម៉ាជាតិនៃសហព័ន្ធរុស្ស៊ី លោក V.V. Volodin បានចូលរួមពិធីស្វាគមន៍ជាផ្លូវការ និងជួបពិភាក្សាជាមួយប្រធានរដ្ឋសភា វៀតណាម លោក Vuong Dinh Hue។ យោងតាមកម្មវិធី  ប្រធានឌូម៉ាជាតិនៃសហព័ន្ធរុស្ស៊ី លោក V.V. Volodin និងប្រធានរដ្ឋសភា លោក Vuong Dinh Hue នឹងធ្វើជាសហប្រធាននៃសម័យប្រជុំលើកទី ២ នៃគណៈកម្មាធិការសហប្រតិបត្តិការអន្តរសភារវាងរដ្ឋសភាវៀតណាម និងឌូម៉ាជាតិនៃសហព័ន្ធរុស្ស៊ី។ ក្នុងឱកាសនេះ លោកប្រធានV.V.Volodin នឹងចូលជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំវៀត ណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ