ប្រធានតំណាង UNDP៖ វៀតណាមកំពុងស្ថិតក្នុងដំណាក់កាលសំខាន់មួយក្នុងការស្តារសេដ្ឋកិច្ចឡើងវិញក្រោយកូវីដ ១៩

(VOVWORLD) - UNDP មានសេចក្តីសោមនស្សរីករាយក្នុងការសហការជាមួយរដ្ឋាភិបាលវៀតណាមរៀបចំសន្និសីទអន្តរជាតិនេះ។
ប្រធានតំណាង UNDP៖ វៀតណាមកំពុងស្ថិតក្នុងដំណាក់កាលសំខាន់មួយក្នុងការស្តារសេដ្ឋកិច្ចឡើងវិញក្រោយកូវីដ ១៩ - ảnh 1លោកស្រី Caitlin Wiesen តំណាង UNDP ប្រចាំនៅវៀតណាម (រូបថត៖ TTXVN)

នាថ្ងៃទី ២៥ ខែកុម្ភៈ រដ្ឋាភិបាលវៀតណាមនិងកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UNDP) បានរួមគ្នារៀបចំសន្និសីទអន្តរជាតិស្តីពី “លើកកម្ពស់ការស្តារសេដ្ឋកិច្ចបៃតងប្រកបដោយបរិយាប័ន្ន៖ មេរៀនពីបទពិសោធន៍អន្តរជាតិ” ដោយមានការចូលរួមពីថ្នាក់ដឹកនាំនិងអ្នកប្រាជ្ញពិភពលោក ចែករំលែក បទពិសោធន៍ក្នុងការជំរុញគោលនយោបាយ ហិរញ្ញវត្ថុ និងស្ថាប័ន សំដៅនាំមកនូវការស្តារសេដ្ឋកិច្ចបៃតង ស្អាត ប្រកបដោយបរិយាប័ន្នក្រោយកូវីដ-១៩។

នៅខាងក្រៅសន្និសីទ ធ្វើការផ្លាស់ប្តូរមតិជាមួយអ្នកសារព័ត៌មានអំពីខ្លឹមសារដែលបានលើកមកពិភាក្សាក្នុងសន្និសីទ លោកស្រី Caitlin Wiesen តំណាង UNDP ប្រចាំនៅវៀតណាមបានមានប្រសាសន៍ថា វៀតណាមកំពុងស្ថិតក្នុងដំណាក់កាលសំខាន់ក្នុងការស្វែងរកមធ្យោបាយស្តារឡើងវិញ ក្រោយកូវីដ-១៩ តាមរយៈការបង្កើតកំណើន បង្កើតការងារធ្វើនិរន្តរភាពប្រកបដោយបរិយាប័ន្ន។ លោកស្រី Caitlin Wiesen បានអះអាងថា ក្នុងនាមជាបណ្តាញអភិវឌ្ឍន៍សកលរបស់អង្គការសហប្រជាជាតិ ដែលគាំទ្រការផ្លាស់ប្តូរនិងតភ្ជាប់បណ្តាប្រទេសនៅក្នុងផ្នែកចំណេះដឹង បទពិសោធន៍ និងធនធានមនុស្ស UNDP មានសេចក្តីសោមនស្សរីករាយក្នុងការសហការជាមួយរដ្ឋាភិបាលវៀតណាមរៀបចំសន្និសីទអន្តរជាតិនេះ ដោយប្រមូលផ្តុំមេដឹកនាំនិងអ្នកប្រាជ្ញពិភពលោកមក ដើម្បីទទួលយករាល់ការចែករំលែកបទពិសោធន៍របស់ប្រទេសពួកគេក្នុងការលើកកម្ពស់គោលនយោបាយ ហិរញ្ញវត្ថុ និងការផ្លាស់ប្តូរស្ថាប័ន ដើម្បីនាំមកនូវការស្តារឡើងវិញសេដ្ឋកិច្ចបៃតង ស្អាត ប្រកបដោយបរិយាប័ន្នក្រោយកូវីដ ១៩៕

ប្រតិកម្មទៅវិញ

ផ្សេងៗ