ប្រធានតំណាង WHO ប្រចាំនៅវៀតណាម៖ វៀតណាមកំពុងស្ថិតក្នុងដំណាក់កាល “គ្រប់គ្រងប្រកបដោយនិរន្តរភាព” សម្រាប់ជំងឺរាតត្បាតកូវីដ ១៩

(VOVWORLD) - កាលពី ៣ឆ្នាំមុននេះ អង្គការសុខភាពពិភពលោក (WHO) បានប្រកាសជាផ្លូវការថា កូវីដ ១៩ ជាជំងឺបង្កឡើងដោយវីរុស SARS-CoV-2 ដែលជាជំងឺរាតត្បាតសកល។ 

បន្ទាប់ពីរយៈពេល ៣ ឆ្នាំ សញ្ញាវិជ្ជមានសម្រាប់ជីវភាពធម្មតាថ្មីបានលេចឡើងដោយសារកិច្ចខិតខំប្រឹងប្រែងគ្រប់គ្រងជំងឺរាតត្បាតនៅក្នុងប្រទេសជាច្រើនជុំវិញពិភពលោក។ ធ្វើការវាយតម្លៃលើការងារប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតរបស់វៀត ណាមក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ លោកស្រី Angela Pratt តំណាងអង្គការសុខភាពពិភព លោក (WHO) ប្រចាំនៅវៀតណាម បាននិយាយថា វៀតណាមកំពុងស្ថិតក្នុងដំណាក់កាលនៃ “ការគ្រប់គ្រងប្រកបដោយនិរន្តរភាព” សម្រាប់ជំងឺរាតត្បាតកូវីដ ១៩ នៅពេលដែលចំនួនករណី ត្រូវបានរាយការណ៍ប្រចាំថ្ងៃគឺទាបណាស់ ហើយមិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ ក្នុងរយៈពេលជាងពីរខែកន្លងមក។

ធ្វើការវាយតម្លៃអំពីស្ថានភាពនាពេលខាងមុខ តំណាងអង្គការសុខភាពពិភពលោកបាននិយាយថា ការឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះជំងឺកូវីដ-១៩ នៅតែជាបញ្ហាប្រឈមសម្រាប់ប្រទេសជាច្រើន។ សម្រាប់វៀតណាម ចាំបាច់ត្រូវរក្សាការត្រៀមលក្ខណៈ; ពិនិត្យឡើងវិញនូវផែនការត្រៀម និងឆ្លើយតបជំងឺរាតត្បាតថ្នាក់ជាតិ។ លោកស្រី Angela Pratt ជឿជាក់ថា ជាមួយនឹងបទពិសោធន៍រយៈពេលបីឆ្នាំកន្លងមក វៀតណាមនឹងត្រៀមខ្លួនជាស្រេចដើម្បីឆ្លើយតបទៅនឹងរាល់ការផ្ទុះឡើងនាពេលអនាគត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ