ប្រធានតំណាង WHO ប្រចាំនៅវៀតណាម៖ វៀតណាមបាននិងកំពុងគ្រប់គ្រងជំងឺរាតត្បាតកូវីដ -១៩ ប្រកបដោយប្រសិទ្ធភាព

(VOVWORLD) - បច្ចុប្បន្ន ស្ថានភាពជំងឺរាតត្បាត កូវីដ-១៩ នៅលើពិភពលោក នៅតែមានភាពស្មុគស្មាញដែលជិតឈានដល់ ១០០ លានករណីហើយ។ 
ប្រធានតំណាង WHO ប្រចាំនៅវៀតណាម៖ វៀតណាមបាននិងកំពុងគ្រប់គ្រងជំងឺរាតត្បាតកូវីដ -១៩ ប្រកបដោយប្រសិទ្ធភាព - ảnh 1លោកវេជ្ជបណ្ឌិត Kidong Park ក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាម (រូបថត៖ TTXVN)

ទន្ទឹមនឹងនោះ ចំនួនករណីឆ្លងនិងករណីស្លាប់បានបង្ហាញនូវសញ្ញាកើនឡើង ជាពិសេស ជាមួយនឹងការលេចចេញនូវទម្រង់វីរុស SARS-CoV-2 នៅតាមបណ្តាប្រទេសជាច្រើន លើពិភពលោក។ ក្នុងបរិបទដែលបានលើកឡើងខាងលើនេះ អ្នកជំនាញជាតិ និងអន្តរជាតិបានណែនាំឲ្យប្រជាជន មិនគួរធ្វេសប្រហែសចំពោះជំងឺនេះទេ រួមទាំងត្រូវបន្តអនុវត្តយ៉ាងតឹងរឹងនូវវិធានការណ៍បង្ការនិងប្រយុទ្ធ ប្រឆាំងជំងឺរាត ត្បាតដើម្បីកាត់បន្ថយការឆ្លងរាល ដាល។

យោងតាមលោកវេជ្ជបណ្ឌិត Kidong Park ប្រធានតំណាងអង្គការសុខភាពពិភពលោក (WHO) ប្រចាំនៅវៀតណាមបានអោយដឹងថា វៀតណាមបានគ្រប់គ្រងជាមូលដ្ឋាននូវជំងឺរាតត្បាតនេះ ប៉ុន្តែនៅតែបន្តកត់ត្រាករណីឆ្លងថ្មីៗបន្ថែមទៀតដែល ជាករណីនាំចូលពីបរទេស។ វាយតម្លៃពីវិធានការនិងលទ្ធផលនៃការបង្ការនិងទប់ស្កាត់ការរីករាលដាលរបស់វៀតណាម ជាពិសេសក្នុងដំណាក់កាលបង្កើនការស្រាវជ្រាវនិងផលិតកម្មវ៉ាក់សាំង លោកវេជ្ជបណ្ឌិត Kidong Park បានចាត់ទុកថា វៀតណាមបាននិងកំពុងគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ -១៩ យ៉ាងមានប្រសិទ្ធិភាព។ លោកបណ្ឌិតរូបនេះក៏សង្កត់ធ្ងន់ថា វៀតណាមកំពុងបន្តពន្លឿនសមត្ថភាពគ្រប់គ្រងជំងឺរាតត្បាតកូវីដ ១៩ របស់ខ្លួន តាមរយៈការចូលរួមយ៉ាងសកម្មនៅក្នុងកិច្ចខិតខំប្រឹងប្រែងជាសកលដើម្បីផលិតវ៉ាក់សាំងការពារកូវីដ ១៩៕

ប្រតិកម្មទៅវិញ

ផ្សេងៗ