ប្រធានតំបន់រដ្ឋបាលពិសេសហុងកុង (ចិន) សន្យាស្តារសណ្តាប់ធ្នាប់សង្គមឡើងវិញ
|
ប្រធានតំបន់រដ្ឋបាលពិសេសហុងកុង (ចិន) សន្យាស្តារសណ្តាប់ធ្នាប់សង្គមឡើងវិញ
(Image: baotintuc.vn) |
(VOVworld) – សណ្តាប់ធ្នាប់សង្គមនៅតំបន់រដ្ឋបាលពិសេសហុងកុងរបស់ចិននឹងត្រូវ បានស្តារឡើងវិញ។ សេចក្តីថ្លែងការណ៍នេះត្រូវបានប្រធានតំបន់រដ្ឋបាលពិសេស
ហុងកុងរបស់ចិន លោក Leung Chunying នាំចេញ នាថ្ងៃទី ១៣ តុលា ក្នុងកាលៈទេ
សៈ ចលនាទន្ទ្រានកាន់កាប់មជ្ឈមណ្ឌល ក្នុងរយៈពេល ៣ សប្តាហ៍កន្លងទៅជះ
ឥទ្ធិពលដ៏ធ្ងន់ធ្ងរទៅលើជីវភាពរស់នៅរបស់ប្រជាជននៅទីនេះ។ លោក Leung
Chunying បានឲ្យដឹងថា៖ នាពេលថ្មីៗនេះ រដ្ឋអំណាចហុងកុងបានខំប្រឹងប្រែង អស់ពីកំលាំងកាយចិត្តដើម្បីបញ្ចុះបញ្ចូលបាតុករដែលកំពុងទន្ទ្រានកាន់កាប់និង
ហ៊ុំព័ទ្ធ បណ្ដាវិថីនៅហុងកុងរំសាយយ៉ាងឆាប់រហ័ស។ ក្នុងព្រឹត្តិការណ៍ថ្មីបំផុត
នាព្រឹកថ្ងៃទី ១៤ តុលា ប៉ុលិសតំបន់រដ្ឋបាលពិសេសហុងកុងបានរុះរបងមួយ
ចំនួនដែលបាតុករនា នាបង្កើតឡើងនាពេលកន្លងមកនៅខ័ណ្ឌ Causeway Bay។ ប៉ុលិសហុងកុងបានឲ្យ ដឹងថែមទៀតថា៖ គេនឹងដំណើរការងារនេះនៅទីកន្លែង
ធ្វើបាតុកម្មទាំងស្រុង។ ក្នុងពេលនោះ អ្នកប្រមុខសមាគមនិសិត្សហុងកុងបាន
ឲ្យដឹងថា៖ បាតុករគ្រប់រូបនៅ បន្តការធ្វើបាតុកម្មតទៅទៀត៕