ប្រធានតុលាការប្រជាជនកំពូល Nguyen Hoa Binh អញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅចិន

(VOVWORLD) -ចាប់ពីថ្ងៃទី៣ដល់ថ្ងៃទី៥ខែឧសភា ប្រធានតុលាការប្រជាជនកំពូល លោក Nguyen Hoa Binh បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញទៅបំពេញទស្សនកិច្ចការងារ នៅប្រទេសចិន តាមការអញ្ជើញរបស់សមាជិកមជ្ឈឹមបក្សកុម្មុយនិស្តចិន ប្រធាន តុលាការប្រជាជនកំពូលចិន លោក Zhou Qiang។

ប្រធានតុលាការប្រជាជនកំពូល Nguyen Hoa Binh អញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅចិន - ảnh 1លោក Guo Shengkun សមាជិកការិយាល័យនយោបាយលេខាគណៈកម្មាធិការ កិច្ចការច្បាប់ចិន អញ្ជើញទទួលស្វាគមលោក Nguyen Hoa Binh មកសម្តែងការគួរសម

ក្នុងការទទួលស្វាគមន៍គណៈប្រតិភូមកសម្តែងការគួរសមនាថ្ងៃទី៣ឧសភា លោក Guo Shengkun សមាជិកការិយាល័យនយោ បាយ លេខាគណៈកម្មាធិការ កិច្ចការច្បាប់ចិន បានអះអាងនូវការគាំទ្រចំពោះការបង្កើនកិច្ចសហប្រតិបត្តិការរវាង ស្ថាប័នរវាងក្រសួងយុត្តិធម៌នៃប្រទេសទាំងពីរ។

        ក្នុងជំនួបនេះ លោក Nguyen Hoa Binh បានអះអាងថា វៀតណាមជានិច្ច កាលគោរពនិងខិតខំប្រឹងប្រែងអភិវឌ្ឍន៍ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យ ជាមួយចិន ពូនជ្រុំទំនាក់ទំនងប្រពៃណីដ៏ល្អប្រ សើររវាងបក្សទាំងពីរ រដ្ឋទាំងពីរ ដោយឥតឈប់ឈរ។

        នាពេលរសៀលថ្ងៃដដែល ក្នុងជំនួបពិភាក្សាំជាមួយលោក Zhou Qiang លោក Nguyen Hoa Binh បានស្នើឲ្យភាគីទាំងពីរ បង្កើនកិច្ច សហប្រតិបត្តិការទ្វេ ភាគីព្រមទាំងចែករំលែកនូវបទពិសោធន៍លើវិស័យមួយចំនួនដែលមានការយក ចិត្តទុកដាក់ដូចគ្នា។

        បញ្ចប់ជំនួបពិភាក្សា ប្រធានតុលាការនៃប្រទេសទាំងពីរបានចុះហត្ថលេខាលើ អនុស្សរណៈយោគយល់គ្នារវាងតុលាការប្រជាជនកំពូលនៃប្រទេសទាំងពីរ សំដៅ បង្កើនគ្រឹះស្ថានរឹងមាំសម្រាប់សកម្មភាពសហប្រតិបត្តិការនាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ