ប្រធានតុលាការប្រជាជនកំពូលវៀតណាមទទួលជួបសន្ទនាជាមួយរដ្ឋមន្រ្តីយុត្តិធម៌រុស្ស៊ី

ប្រធានតុលាការប្រជាជនកំពូលវៀតណាមទទួលជួបសន្ទនាជាមួយរដ្ឋមន្រ្តីយុត្តិធម៌រុស្ស៊ី - ảnh 1
(រូបថត៖TTXVN)

(VOVworld) - នៅជំនួបសន្ទនាជាមួយរដ្ឋមន្រ្តីក្រសួងយុត្តិធម៌រុស្ស៊ីលោក Konovalov
A.V នាព្រឹកថ្ងៃទី២០ វិច្ឆិកា ក្នុងឱកាសលោកកំពុងមកបំពេញទស្សន កិច្ចការងារនៅ
វៀតណាម ប្រធានតុលាការប្រជាជនកំពូលវៀតណាមលោក Truong Hoa Binh បាន
សង្កត់ធ្ងន់ថា នាបច្ចុប្បន្ន វៀតណាមនិងរុស្ស៊ីបានកសាង ទំនាក់ទំនងសហប្រតិបតិ្ត
ការយុទ្ធសាស្ត្រលើគ្រប់វិស័យ ក្នុងនោះមានវិស័យយុត្តិធម៌ដែលកំពុងអភិវឌ្ឍន៍
យ៉ាងខ្លាំងក្លា។ទំនាក់ទំនងសហប្រតិបតិ្តការរវាងតុលាការវៀតណាមនិងតុលាការ
សហព័ន្ធរុស្ស៊ីកំពុងអភិវឌ្ឍន៍យ៉ាងល្អប្រសើរ រួមចំណែក ធ្វើឲ្យស៊ីជំរៅថែមទៀតនូវ
ទំនាក់ទំនងមិត្តភាពយូលង់មករវាងរដ្ឋាភិបាលនិងប្រជាជននៃប្រទេសទាំងពីរ។
រីឯរដ្ឋមន្រ្តីយុត្តិធម៌រុស្ស៊ីលោក Konovalov បានឲ្យដឹងថា​ រុស្ស៊ីត្រៀមខ្លួនជាស្រេច
ចែករំលែកបទពិសោធន៍ ផ្គត់ផ្គង់ឯកសារសំរាប់វៀតណាមក្នុងវិស័យច្បាប់និង
យុត្តិធម៌ ជាពិសេសគឺទាក់ទិនដល់ក្រមច្បាប់រដ្ឋប្បវេណីនិងច្បាប់បណ្ដឹងរដ្ឋប្បវេណី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ