ប្រធានថ្មីរបស់ AU សន្យាថាស្វែងរកដំណោះស្រាយបញ្ចប់ជម្លោះ ទំនប់វារីអគ្គិសនី Great Renaissance

(VOVWORLD) - លោកប្រធានាធិបតី Felix Tshisekedi បានចាប់ផ្ដើមអាណត្តិរយៈពេល ១ ឆ្នាំ ក្នុងនាមជាប្រធាន AU។
ប្រធានថ្មីរបស់ AU សន្យាថាស្វែងរកដំណោះស្រាយបញ្ចប់ជម្លោះ ទំនប់វារីអគ្គិសនី Great Renaissance - ảnh 1ទំនប់វារីអគ្គិសនីវារីអគ្គិសនីដាយអែនដ្រូពីរបស់អេត្យូពី រូបថតៈ East Herald (រូបថតៈ East Herald)

នៅថ្ងៃទី ៧ ខែកុម្ភៈ ប្រធានថ្មីនៃសហភាពអាហ្វ្រិក (AU) - ប្រធានាធិបតីសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោលោក Felix Tshisekedi បានប្រកាសថាក្នុងអាណត្តិរបស់ខ្លួន លោកនឹងប្រដេញតាមដំណោះស្រាយសម្រាប់ជម្លោះដែលអូសបន្លាយទាក់ទងនឹងទំនប់វារីអគ្គិសនី Great Renaissance នៅតាមដងទន្លេនីល នៅប្រទេសអេត្យូពី ។ នៅក្នុងកិច្ចប្រជុំកំពូល AU ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃតី ៦ ដល់ថ្ងៃទី ៧ ខែកុម្ភៈ តាមប្រព័ន្ធវីដេអូនោះ លោកប្រធានាធិបតី Felix Tshisekedi បានចាប់ផ្ដើមអាណត្តិរយៈពេល ១ ឆ្នាំ ក្នុងនាមជាប្រធាន AU។ នៅក្នុងសុន្ទរកថាបិទបញ្ចប់កិច្ចប្រជុំនេះ លោក Felix Tshisekedi បានអះអាងបំណងចង់អនុវត្តន៍ដំណោះស្រាយច្នៃប្រឌិត សំដៅដោះស្រាយការខ្វែងគំនិតគ្នារវាងប្រទេសនានាដោយសន្តិវិធី ជាពិសេសគឺស្វែងរកដំណោះស្រាយសម្រាប់ជម្លោះនៅ ទំនប់វារីអគ្គិសនី Great Renaissanceនៅលើទន្លេនីល ប្រកបដោយប្រសិទ្ធភាព ដែលជាបញ្ហាខ្វែងគំនិតគ្នារវាង អេហ្ស៊ីប ស៊ូដង់ និងអេត្យូពី៕


ប្រតិកម្មទៅវិញ

ផ្សេងៗ