(VOVWORLD) - ប្រធានាធិបតីបច្ចុប្បន្នរបស់ប៉ូឡូញគឺលោក Andrzej Duda បានប្រកាសនៅថ្ងៃទី ១២ ខែកក្កដាថា លោកបានឈ្នះការបោះឆ្នោតប្រធានាធិបតីនៅថ្ងៃដដែល។
យោងតាមលទ្ធផលនៃការស្ទង់មតិក្រោយពេលបោះឆ្នោត ដែលផ្សាយដោយទូរទស្សន៍រដ្ឋ TVP ដែលបានប្រ កាសភ្លាមៗ បន្ទាប់ពីមណ្ឌលបោះឆ្នោតបានបិទនោះគឺ ប្រធានាធិបតី Andrzej Duda បានឈ្នះសំឡេងគាំទ្រចំនួន ៥០,៤% ខណៈពេលដែលលោក Rafal Trzaskowski អភិបាលក្រុង Warsaw ទទួលបានសំឡេងគាំទ្រចំនួន ៤៩,៦%។ យោងតាមការស្ទង់មតិនេះ អាត្រាអ្នកបោះឆ្នោតដែលចូលរួមក្នុងការបោះឆ្នោតនេះ បាន ឈានដល់ ៦៨,៩% ដែលជាកម្រិតខ្ពស់បំផុតនៅក្នុងការបោះឆ្នោតប្រធានាធិបតីក្នុងរយៈពេល ២៥ ឆ្នាំកន្លងមក៕