ប្រធានាធិបតី Anibal Cavaco មានគោលបំណងថាទំនាក់ទំនងព័រទុយហ្គាល់-វៀតណាមកាន់តែអភិវឌ្ឍន៍
|
ប្រធានាធិបតី Anibal Cavaco |
(VOV)_នាថ្ងៃទី២០ មករា នៅទីក្រុង Lisbon ព័រទុយហ្គាល់ ឯកអគ្គរដ្ឋទូតវៀត
ណាម លោក Nguyen Ngoc Son បានប្រគល់សារតែងតាំងជូន ប្រធានាធិបតី ព័រទុយ
ហ្គាល់ លោក Anibal Cavaco។ នៅក្នុងជំនួបនេះ លោក Nguyen Ngoc Son បានប្រ
គល់ការសាកសួរសុខទុក្ខ និងសេចក្ដីអញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាម
របស់ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang ចំពោះ ប្រធានាធិបតី Anibal
Cavaco។ ទន្ទឹមនឹងនោះ ឯកអគ្គរដ្ឋទូត Nguyen Ngoc Son ក៏បានជូនដំណឹងអំពី
ស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមរបស់វៀតណាម ស្ថានភាពទំនាក់ទំនងរវាងប្រ
ទេសទាំងពីរ ជាពិសេស ឆ្នាំ ២០១៥នេះជាឆ្នាំដែលប្រទេសទាំង២រំលឹកខួបអនុស្សាវ
រីយ៍លើកទី៥០០នៃទិវាជនព័រទុយហ្គាល់ដើមដំបូងមកដល់វៀតណាម និងលើកទី
៤០នៃទិវាបង្កើតទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ប្រធានាធិបតី លោក Anibal
Cavaco បានថ្លែងអំណរគុណចំពោះសេចក្ដីអញ្ជើញរបស់ប្រធានរដ្ឋ Truong Tan Sang
និងសម្ដែងនូវចំណាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះសមិទ្ធិអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម
របស់វៀតណាម ក្នុងប៉ុន្មានឆ្នាំកន្លងទៅ និងមានគោលបំណងថា៖ ទំនាក់ទំនងរវាង
ប្រទេសទាំងពីរកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ៕