|
ប្រធានាធិបតី Bangladesh ទៅបំពេញទស្សនកិច្ចនៅឥណ្ឌា |
(VOV)_ប្រធានាធិបតី Bangladesh លោក Abdul Hamid បានមកដល់ទីក្រុង
New Delhi នាថ្ងៃទី១៨ធ្នូ ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅឥណ្ឌា ក្នុងរយៈ
ពេល៦ថ្ងៃ ដើម្បីបង្កើនទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ក្រសួងការបរទេសឥណ្ឌា
បានអោយដឹងថា៖ លោកប្រធានាធិបតី Abdul Hamid នឹងមានជំនួបចរចារជាមួយ
ប្រធានាធិបតី រដ្ឋមន្ត្រីការបរទេសនិងមន្ត្រីជាន់ខ្ពស់ផ្សេងទៀតរបស់ឥណ្ឌា។
ដំណើរទស្សនកិច្ចរបស់លោក ប្រធានាធិបតី Abdul Hamid បានប្រព្រឹត្តទៅក្នុងកាលះ
ទេសះដែលឥណ្ឌាកំពុងខំប្រឹងប្រែងជំរុញកិច្ចព្រមព្រៀងព្រំដែនគោក ( LBA ) ជាមួយ Bangladesh ៕