ប្រធានាធិបតី Barack Obama អំពាវនាវប្រជាជនអាមេរិកចូរសាមគ្គីគ្នាដើម្បីនាំប្រទេសអាមេរិកឈានទៅមុខ

(VOVworld) – បន្ទាប់ពីជាប់ឆ្នោតជាថ្មីម្តងទៀតក្នុងការបោះឆ្នោតប្រធានាធិបតី
អាមេរិក ២០១២ ប្រធានាធិបតី Barack Obama បានមានបទថ្លែងមតិចំពោះមុខ អ្នកគាំទ្ររាប់រយនាក់នៅទីក្រុង Chicago ដោយអំពាវនាវប្រជាជនអាមេរិកចូរ សាមគ្គីគ្នាដើម្បីនាំប្រទេសអាមេរិកឈានទៅមុខ។ ក្នុងសុន្ទរកថាជ័យជំនះ
លោក Obama បានផ្តោត់ទៅលើរបៀបវារៈក្នុងអាណត្តិលើកទី ២ និងចាត់ទុក
ថា៖
“ដោយមិនអើពើដល់ភាពខុសប្លែកគ្នាទាំងឡាយ យើងសុទ្ធតែចែករំលែកក្តី
សង្ឃឹមអំពីអនាគតល្អប្រសើមួយរបស់អាមេរិក។ នាបណ្ដាខែខាងមុខ ខ្ញុំនឹងខំ ប្រឹងប្រែងអស់ពីកំលាំងកាយចិត្តរបស់ខ្លួនដើម្បីឆ្លងកាត់រាល់ភាពខុសប្លែកគ្នា
និងរយមសហការជាមួយថា្នក់ដឹកនាំនៃគណៈបក្សទាំង ២ ដើម្បីដោះស្រាយ
បណ្ដាការសាកល្បង ដូចជា ការកាត់បន្ថយការខ្វះថវិការ ការកែទម្រង់ច្បាប់ពន្ធ។”
ក៏ក្នុងឱកាសនេះដែរ ថា្នក់ដឹកនាំនៃបណ្ដាប្រទេសបានផ្ញើសាទូរលេខអបអរសារទ ជូនចំពោះជ័យជំនះរបស់លោក Barack Obama៕

ប្រធានាធិបតី Barack Obama អំពាវនាវប្រជាជនអាមេរិកចូរសាមគ្គីគ្នាដើម្បីនាំប្រទេសអាមេរិកឈានទៅមុខ - ảnh 1
ប្រធានាធិបតី Barack Obama បានមានបទថ្លែងមតិចំពោះមុខ អ្នកគាំទ្ររាប់រយនាក់នៅទីក្រុង Chicago (Image: Internet)

ប្រតិកម្មទៅវិញ

ផ្សេងៗ