ប្រធានាធិបតី Bashar Al Assad មានសុទិដ្ឋិនិយមអំពីយថាទស្សន៍នៃ ការចរចារសន្តិភាពស៊ីរី

ប្រធានាធិបតី Bashar Al Assad មានសុទិដ្ឋិនិយមអំពីយថាទស្សន៍នៃ ការចរចារសន្តិភាពស៊ីរី - ảnh 1
ប្រធានាធិបតី Bashar Al Assad មានសុទិដ្ឋិនិយមអំពីយថាទស្សន៍នៃ ការចរចារសន្តិភាពស៊ីរី (VNA)

(VOVworld) – នាថ្ងៃទី ៨ មករា ថ្លែងមតិជាមួយក្រុមសមាជិកសភាបារាំងមួយ
 ប្រធានាធិបតីស៊ីរី លោក Bashar al Assad បានអះអាងថា៖ លោកមានសុទិដ្ឋិយម
អំពីការចរចារសន្តិភាពថ្មីដែលគ្រោងនឹងប្រព្រឹត្តទៅនាចុងខែមករា នៅទីក្រុង
Astana របស់កាហ្សាកស្ថាន។ សមាជិកសភាមួយរូបនៃគណៈប្រតិភូ សមាជិកស
ភាបារាំង ដែលកំពុងមានដំណើរទស្សនកិច្ចនៅស៊ីរី លោក  Thierry Mariani បាន
ឲ្យដឹងថា៖ លោក Bashar al Assad ក៏បានប្រកាសថាត្រៀមខ្លួន ជាស្រេចចរចារ
ជាមួយក្រុមជ្រុលនិយប្រឆាំងរដ្ឋអំណាច Damascus ទាំង ១០០ ក្រុមលើកលែង
តែបណ្ដាអង្គការភេរវកម្មប៉ុណ្ណោះ។ ថ្នាក់ដឹកនាំស៊ីរីក៏បានបដិសេធការចោទ
ប្រកាន់កងកំលាំងរបស់លោកបណ្តាលឡើងឧក្រិដ្ឋកម្មសង្គ្រាម ផងដែរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ