ប្រធានាធិបតី El Salvador វាយតំលៃខ្ពស់ចំពោះទំនាក់ទំនងលើគ្រប់វិស័យជាមួយវៀតណាម
(VOVWORLD) - នាថ្ងៃទី ៥ កក្កដា នៅរដ្ឋធានី San Salvador ប្រទេស El Salvador ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅម៉ិកស៊ិកនិង El Salvador លោក Nguyen Hoai Duong បានជូនសារតាំងចំពោះប្រធានាធិបតី El Salvador លោក Salvador Sanchez Ceren។
ប្រធានាធិបតី El Salvador វាយតំលៃខ្ពស់ចំពោះទំនាក់ទំនងលើគ្រប់វិស័យជាមួយវៀតណាម |
នាថ្ងៃទី ៥ កក្កដា នៅរដ្ឋធានី San Salvador ប្រទេស El Salvador ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅម៉ិកស៊ិកនិង El Salvador លោក Nguyen Hoai Duong បានជូនសារតាំងចំពោះប្រធានាធិបតី El Salvador លោក Salvador Sanchez Ceren។ ថ្លែងមតិនៅពិធីនេះ ប្រធានាធិបតី El Salvador បានសម្តែង នូវគោលបំណងថា៖ ក្នុងអាណត្តិបេសកកម្មការទូតរបស់ឯកអគ្គរដ្ឋទូតវៀតណាម ទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពល្អប្រសើរវៀតណាម- El Salvador នឹងបនត្រូវបានពង្រឹងនិងអភិវឌ្ឍន៍លើគ្រប់វិស័យ ពិសេសគឺក្នុងកិច្ចសហប្រតិបត្តិ ការសេដ្ឋកិច្ចពាណិជ្ជកម្ម។ រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតវៀតណាម លោក Nguyen Hoai Duong បានសន្យានឹងធ្វើអស់ពីកំលាំងកាយចិត្តរបស់ខ្លួនសំដៅពូនជ្រុំ ចំណងមិត្តភាពប្រពៃណីនិងទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យរវាង ប្រទេសទាំងពីរក្នុងអាណត្តិបេសកកម្មការទូតរបស់ខ្លួនពិសេសគឺការយកចិត្តទុក ដាក់ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្មនិងវិនិយោគទ្វេភាគីនាពេល ខាងមុខ៕