ប្រធានាធិបតី Honduras មានបំណងជំរុញទំនាក់ទំនងជាមួយវៀតណាម

(VOVWORLD) -នាថ្ងៃទី ២៧ មករា ប្រធានាធិបតី Honduras លោក Juan Orlando Hernandez បានសម្ដែងបំណងជំរុញទំនាក់ទំនងវវាង Honduras - វៀតណាម ក្នុងអាណត្តិបេសកកម្មរបស់ខ្លូន។ សេចក្ដីប្រកាសនេះត្រូវបានលើកឡើងក្នុងពិធីទទួលតំណែងរបស់ ប្រធានាធិបតី លោក Hernandez នៅ Honduras។ 
ប្រធានាធិបតី Honduras មានបំណងជំរុញទំនាក់ទំនងជាមួយវៀតណាម - ảnh 1ប្រធានាធិបតី Honduras 

អញ្ជើញចូលរួមពិធីនេះ ក្នុងនាមជាបេសកជនរបស់ប្រធានរដ្ឋនោះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅមិកស៊ីក និង Honduras លោក Nguyen Hoai Duong បានជូនទៅប្រធានាធិបតី Honduras នូវ សារទូរលេខអបអរសាទររបស់ប្រធានរដ្ឋលោក Tran Dai Quang។

រីឯខ្លួនវិញ លោក Juan Orlando Hernandez បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះប្រធានរដ្ឋ និងប្រជាជនវៀតណាម ព្រមទាំងមានបំណងថា ក្នុងអាណត្តិរបស់ខ្លួននោះ ទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរនឹងបន្តត្រូវបានពង្រឹង និងពង្រីកដ៏ខ្លាំងក្លា ដើម្បីផល ប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ ដើម្បីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍នៃប្រទេសនីមួយៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ