|
ប្រធានាធិបតីអាមេរិកលោក Barack Obama អញ្ជើញថ្លែងមតិនៅក្រុងវ៉ាស៊ីនតោនក្រោយពីទិវាបោះឆ្នោត (រូបថត៖AFP/TTXVN) |
(VOVworld) - នាថ្ងៃទី១០ វិច្ចិកា ប្រធានាធិបតីអាមេរិកលោក Barack Obama
បានអំពាវនាវ ឲ្យសមាជិកសភានៃគណៈបក្សប្រជាធិបតេយ្យ បោះបង់ការខកចិត្ត
ក្រោយពីបេក្ខជន នៃគណៈបក្សសាធារណៈរដ្ឋលោក Donald Trump ដណ្ដើមបាន
ជ័យជំនះក្នុងការរត់ប្រណាំង ចូលក្នុងសេតវិមាន ព្រមទាំងខំប្រឹងប្រែងដើម្បីដំណើរ
ការផ្ទេរប្រគល់អំណាចប្រព្រឹត្តទៅយ៉ាង រលូន។លោក Obama ក៏បានអះអាងថា
លោករូបនេះខ្លួនឯងក៏នឹងខំប្រឹងប្រែងអស់ពីកម្លាំង កាយចិត្តដើម្បីធានាឲ្យប្រធានា
ធិបតីថ្មីនឹងទទួលបានជោគជ័យក្នុងឋានៈរបស់ខ្លួន។
មុននោះ ក្នុងបទថ្លែងមតិដំបូងចំពោះមុខសាធារណៈក្រោយពីបរាជ័យក្នុង
ការបោះឆ្នោត លោកស្រី Hillary Clinton សន្យាថា នឹងសហការជាមួយប្រធានា
ធិបតីជាប់ឆ្នោត ព្រមទាំង អំពាវនាវឲ្យសមាជិកសភានៃគណៈបក្សប្រជាធិបតេយ្យ
ផ្ដល់ឱកាសជូនមហាសេដ្ឋីនៃគណៈបក្សសាធារណៈរដ្ឋដើម្បីដឹកនាំប្រទេសជាតិ។
ប្រធានសភាជាន់ទាបអាមេរិកលោក Paul Ryan សន្យាថា នឹងសហការយ៉ាង
ស្អិតរមួត ជាមួយប្រធានាធិបតីជាប់ឆ្នោតលោក Donald Trump ដើម្បីជំរុញរបៀប
វារៈរបស់គណៈ បក្សសាធារណៈរដ្ឋនៅទាំងព្រឹទ្ធសភានិងសភាជាន់ទាបអាមេរិក
នាពេលខាងមុខ៕