ប្រធានាធិបតី Poroshenko: ជំលោះនៅអ៊ុយក្រែនកំពុងបិទបញ្ចប់ជាបណ្ដើរៗ
|
ប្រធានាធិបតី Poroshenko: ជំលោះនៅអ៊ុយក្រែនកំពុងបិទបញ្ចប់ជាបណ្ដើរៗ (AFP) |
Vovworld-នាថ្ងៃទី២៥កញ្ញា ប្រធានាធិបតីអ៊ុយក្រែនលោក Petro Poroshenko បានសម្ដែងជំនឿជាក់ថា ការទទួលបានកិច្ចព្រមព្រៀងសន្តិភាពរវាងរដ្ឋអំណាច
Kiev ជាមួយកំលាំងប្រឆាំងនៅភាគខាងកើតមានន័យថាផ្នែកគ្រោះថ្នាក់បំផុតនៃ
ជំលោះដែលអូសបន្លាយក្នុងរយៈពេល៥ខែកន្លងមកបានឆ្លងផុតទៅ។ ថ្លែងមតិ
នៅសន្និសីទកាសែតដំបូងគិតតាំងពីពេលទទួលដំណែងប្រធានាធិបតីអ៊ុយក្រែន
តាំងពីដើមខែមិថុនាកន្លងមក លោក Poroshenko អះអាងផែនការសន្តិភាពនឹង
ពង្រីកប្រសិទ្ធភាពនិងផ្នែកធ្ងន់ធ្ងរបំផុតនៃសង្គ្រាមបានស្ថិតនៅខាងក្រោយ។
ទាក់ទិនដល់ស្ថានភាពសេដ្ឋកិច្ចក្នុងប្រទេស ប្រធានាធិបតី Poroshenko បានអំពាវនាវមូលនិធិរូបីយវត្ថុអន្តរជាតិ (IMF) និងបណ្ដាប្រទេសលោកខាងលិចបង្កើន
ការជួយឧបត្ថម្ភខាងហិរញ្ញវត្ថុសំដៅជួយប្រទេសនេះស្ថិរភាពប្រាក់ Hyrvnia ខណៈ
ដែលប្រាក់នេះបានធ្លាក់ចុះ៤០%បើប្រៀបនឹងប្រាក់ដុល្លារតាំងពីដើមឆ្នាំមក។
ក្នុងបំរ៉ែបំរួលមួយទៀត ប្រធានាធិបតី Poroshenko បានចេញបទបញ្ជាឲ្យគណៈរដ្ឋមន្ត្រីលុបចោលបែបបទមិនចូលរួមសម្ព័ន្ធភាពរបស់ប្រទេសនេះ បើកផ្លូវ
ឲ្យប្រទេសនេះចូលរួមបណ្ដាសម្ព័ន្ធភាពយោធា៕