ប្រធានាធិបតី V. Putin មានក្ដីសង្ឃឹមថា OPCW នឹងបង្ហើយករណីនេះ
(VOVWORLD) -រុស្ស៊ីនឹងដាក់ចេញសំនួរ យ៉ាងហោចណាស់ចំនួន ២០ នៅក្នុងកិច្ចប្រជុំនេះ ព្រមទាំងសង្កត់ធ្ងន់ថា៖ម៉ូស្គូមានបំណងចូលរួមការស៊ើបអង្កេតលើករណីបំពុលចារបុរស Skripal និងកូមនស្រី Yulia នៅអង់គ្លេស។
ប្រធានាធិបតីរស្ស៊ី លោក Vladimir Putin |
នៅក្នុងកិច្ចប្រជុំបន្ទាន់មួយនៃក្រុមប្រឹក្សាប្រតិបត្តិនៃអង្គការហាមឃាតអាវុធគីមី (OPCW) ដែលបានប្រព្រឹត្តិទៅនាថ្ងៃទី ៤ មេសា នៅទីក្រុងឡាអេហឺរបស់ហូឡង់ នឹងបញ្ឈប់ភាពតានតឹងជុំវិញករណីចារបុរសលោក Sergei Skripal និងកូនស្រី Yulia ដែលត្រូវបំពុលនៅអង់គ្លេស ដោយសារប្រទេសលោកខាងលិចចោទប្រកាន់រុស្ស៊ីនៅពីក្រោយករណីនេះ។ ប្រធានាធិបតីរស្ស៊ី លោក Vladimir Putin បាននាំចេញសេចក្ដីប្រកាសពោលខាងលើ បន្ទាប់ពីកិច្ចចរចាជាមួយ សមភាគីទួរគីលោក Recep Tayyip Erdogan នៅ Ankara នាថ្ងៃទី ៣ មេសា។
យោងតាមលោក Putin ថា៖ រុស្ស៊ីនឹងដាក់ចេញសំនួរ យ៉ាងហោចណាស់ចំនួន ២០ នៅក្នុងកិច្ចប្រជុំនេះ ព្រមទាំងសង្កត់ធ្ងន់ថា៖ម៉ូស្គូមានបំណងចូលរួមការស៊ើបអង្កេតលើករណីបំពុលចារបុរស Skripal និងកូមនស្រី Yulia នៅអង់គ្លេស។ លោកក៏មានបំណងថា៖ រុស្ស៊ីនឹងទាក់ទងផ្ទាល់ជាមួឯកសារទាក់ទិននានាដោយសារពលរដ្ឋរបស់ខ្លួនជាជនរងគ្រោះក្នុងករណីនេះផងដែរ៕