ប្រធានាធិបតី Venezuela អំពាវនាវសាមគ្គីភាពរបស់ប្រជាជនគ្រប់ស្រទាប់
(VNA) – បន្ទាប់ពីការជ័យជំនះក្នុងការបោះឆ្នោតប្រធានាធិបតីដែលបាន ប្រព្រឹត្តទៅនាពេលថ្មីៗនេះនៅ Venezuela ប្រធានាធិបតី Hugo Chavez បានអំពាវនាវសាមគ្គីភាពរបស់ប្រជាជនគ្រប់ស្រទាប់ សំដៅជំនះពុះពារលើ ការសាកល្បងថ្មីលើរណស្សិនយោបាយ។ ថ្លែងមតិចំពោះមុខប្រជាជន Venezuela បន្ទាប់ពីការបោះឆ្នោត ប្រធានាធិបតី Hugo Chavez បានសន្យានឹងដឹកនាំ ប្រទេស
ដ៍ល្អជាងទៀត ពីមួយថ្ងៃទៅមួយថ្ងៃ។ ទន្ទឹមនឹងនោះ លោក Chavez បាន សង្កត់ធ្ងន់
ទៅលើកិច្ចសហប្រតិបត្តិការជាមួយភាគីប្រឆាំងដើម្បីពង្រីកសាមគ្គីភាពជាតិ។ រដ្ឋាភិបាលនៃប្រទេសជាច្រើនបានធ្ញើសារទូរលេខអបអរសាទរ អ្នាកដឹកនាំ
Venezuela ដែលបានជាប់ឆ្នោតជាថ្មីម្តងទៀត ព្រមទាំង មានគោលបំណងថា៖ បន្តកិច្ចសហប្រតិបត្តិការជាមួយ Venezuela ដើម្បីអាមេរិកឡាទិនមួយសាមគ្គីនិង
សមាហរណកម្ម៕