ប្រធានាធិបតី Vladimir Putin បានអះអាងថា៖រុស្ស៊ីមិននៅឯកតោ
|
ប្រធានាធិបតី Vladimir Putin បានអះអាងថា៖រុស្ស៊ីមិននៅឯកតោ |
(VOV)_ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នាថ្ងៃទី២៣ វិច្ឆិកា បានអះអាង
ថា៖មូស្គូនឹងមិនរងភាពឯកតោនៅលើឆាកអន្តរជាតិឡើយ។ ហើយលោកក៏បានបដិ
សេធគ្រោះអាសន្តអំពីបណ្ដាផលវិបាកយ៉ាងធ្ងន់ធ្ងរចំពោះខឿនសេដ្ឋកិច្ចរុស្ស៊ី ដោយ
បណ្ដាបទដាក់ទណ្ឌកម្មរបស់បណ្ដាប្រទេសលោកខាងលិច រួមជាមួយតំលៃប្រេង
និងប្រាក់ Rouble ធ្លាក់ថ្លៃយ៉ាងខ្លាំងទៀតផង។ មុននោះ នាថ្ងៃទី២២ វិច្ឆិកា រដ្ឋមន្ត្រី
ក្រសួងការបរទេសរុស្ស៊ី លោក Sergei Lavrov ក៏បានចោទប្រកាន់បណ្ដាប្រទេស
លោកខាងលិចស្វែងរកវិធានការផ្លាស់ប្តូររបបនៅមូស្គូ តាមរយៈបណ្ដាបទដាក់
ទណ្ឌកម្ម ទាក់ទិនដល់បញ្ហាអ៊ុយក្រែន។ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីបាននាំចេញបទ
ថ្លែងមតិនេះ ក្នុងកាលៈទេសៈ ដែលអាមេរិកនិង EU អនុវត្តបទដាក់ទណ្ឌកម្មជា
បន្តបន្ទាប់ទៅលើរុស្ស៊ី ដោយការចោទប្រកាន់មូស្គូធ្វើអន្តរាគមន៍ចូលក្នុងស្ថានភាព
នៅភាគខាងកើតអ៊ុយក្រែន។ បណ្ដាបទដាក់ទណ្ឌកម្មនេះប្រមូលផ្តុំទៅលើវិស័យ
មុខព្រួញរបស់រុស្ស៊ី ដូចជា៖ ថាមពល ការពារជាតិ និងហិរញ្ញវត្ថុ ធ្វើអោយខឿន
សេដ្ឋកិច្ចរុស្ស៊ីជួបការលំបាកជាច្រើន និងប្រាក់ Ruble ត្រូវធ្លាក់តំលៃជាបន្តបន្ទាប់៕