ប្រធានាធិបតី Zelensky បានចូលរួមកិច្ចប្រជុំស្ថាបនាអ៊ុយក្រែនឡើងវិញ

(VOVWORLD) - ក្រៅពីនាយករដ្ឋមន្ត្រីនៃប្រទេសចូលរួមចំនួន ១០ រូប សន្និសីទនេះមានការចូលរួមពីមនុស្សជាង ២.០០០ នាក់មកពីប្រទេសនិង វិស័យផ្សេងៗគ្នាជាច្រើន ចំនួនជាង ៦០ ទៀត។

ប្រធានាធិបតី Zelensky បានចូលរួមកិច្ចប្រជុំស្ថាបនាអ៊ុយក្រែនឡើងវិញ - ảnh 1ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky (ឆ្វេង) និងនាយករដ្ឋមន្ត្រីអាល្លឺម៉ង់ លោក Olaf Scholz នៅខាងក្រៅកិច្ចប្រជុំស្ថាបនាអ៊ុយក្រែនឡើងវិញនៅទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ (រូបថត៖ Ebrahim Noroozi/AP)

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky នាថ្ងៃទី ១១ ខែមិថុនា បានមកដល់ទីក្រុងប៊ែរឡាំង (ប្រទេសអាល្លឺម៉ង់) ហើយបានចាប់ផ្តើមចូលរួមសន្និសិទម្ចាស់ជំនួយ ស្ថាបនាអ៊ុយក្រែនឡើងវិញ។ ក្រៅពីនាយករដ្ឋមន្ត្រីនៃប្រទេសចូលរួមចំនួន ១០ រូប សន្និសីទនេះមានការចូលរួមពីមនុស្សជាង ២.០០០ នាក់មកពីប្រទេសនិង វិស័យផ្សេងៗគ្នាជាច្រើន ចំនួនជាង ៦០ ទៀត។

នៅទីក្រុងប៊ែរឡាំង លោក Zelensky គ្រោងនឹងជួបជាមួយនាយករដ្ឋមន្ត្រី អាល្លឺម៉ង់ Olaf Scholz ដើម្បីពិភាក្សាអំពីបញ្ហាដែលមានការព្រួយបារម្ភទៅវិញទៅមក។ លើសពីនេះតាមការគ្រោងទុក លោក Zelensky ក៏នឹងជួបជាមួយប្រធានាធិបតីអាល្លឺម៉ង់ Frank-Walter Steinmeier និងប្រធានសភាជាតិ Barbel Bas ក៏ដូចជាទស្សនាមូលដ្ឋានយោធាដែលទាហានអ៊ុយក្រែនកំពុងហ្វឹកហាត់។

បន្ទាប់ពីចូលរួមសន្និសីទម្ចាស់ជំនួយ ស្ថាបនាអ៊ុយក្រែនលើងវិញ នៅប្រទេសអាល្លឺម៉ង់ លោក Zelensky បានទៅប្រទេសស្វីស ដើម្បីចូលរួមសន្និសីទសន្តិភាពអ៊ុយក្រែន ដោយមានការចូលរួមពីប្រទេស និងអង្គការចំនួន ៩០៕

ប្រតិកម្មទៅវិញ

ផ្សេងៗ