ប្រធានាធិបតី លោក ​Putin អំពាវនាវឱ្យ​អាមេនី និងអាស៊ែបៃហ្សង់​បញ្ឈប់ការប្រយុទ្ធគ្នា

(VOVWORLD) - វិមានក្រឹមឡាំងទើបបានបង្ហាញសេចក្ដីប្រកាសរបស់ប្រធានា ធិបតីរុស្ស៊ីលោក Vladimir Putin ដោយអំពាវនាវឲ្យអាមេនីនិងអាស៊ែបៃហ្សង់បញ្ឈប់សកម្មភាពយោធានៅក្នុងតំបន់ជម្លោះ Nagorno-Karabakh ។
ប្រធានាធិបតី លោក ​Putin អំពាវនាវឱ្យ​អាមេនី និងអាស៊ែបៃហ្សង់​បញ្ឈប់ការប្រយុទ្ធគ្នា - ảnh 1 ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin

សេចក្តីថ្លែងការណ៍នេះត្រូវបាននាំចេញបន្ទាប់ពីលោក Vladimir Putin បានធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីនៃសាធារណរដ្ឋអាស៊ែបៃហ្សង់លោក Ilham Aliyev និងនាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋអាមេនីនីលោក Nikol Pashinyan។ សូមបញ្ជាក់ដែរថា ស្ថានភាពនៅ Nagorno-Karabakh បានកើតមានឡើងដែលបង្កឲ្យមានភាពតានតឹងកាលពីថ្ងៃទី ២៧ ខែកញ្ញា ដោយសារភាគីអាមេនី និងអាស៊ែបៃហ្សង់បានធ្វើការវាយប្រហារគ្នាទៅវិញទៅមកនៅក្នុងតំបន់ជម្លោះនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ