ប្រធានាធិបតី លោក Tayyip Erdogan ប្រកាសថា ទួរគីនឹងមិនចុះចាញ់អាមេរិកឡើយ
(VOVWORLD) -នាថ្ងៃទី ១៨ សីហា ប្រធានាធិបតីទួរគី លោក Tayyip Erdogan បានប្រកាសថាប្រទេសខ្លួន និងមិនចុះចាញ់អាមេរិកឡើយ។
ប្រធានាធិបតី លោក Tayyip Erdogan (Getty) |
នេះគឺជាសេចក្ដីប្រកាសថ្មីៗបំផុតរបស់ថ្នាក់ដឹកនាំទួរគី ក្នុងបរិបទទំនាក់ទំនងរវាង អង់ការានិងវ៉ាស៊ីនតោនកំពុងអាក្រក់ទៅៗ ចាប់តាំងពីមានការជជែកគ្នាដែលទាក់ទិននឹងគ្រូគង្វាលអាមេរិកមួយរូប។ ថ្លែងមតិនៅក្នុងមហាសន្និបាតទូទាំងប្រទេសនៃគណបក្សយុត្តិធម៌ និងអភិវឌ្ឍន៍ (AKP) កាន់អំណាចនោះ ប្រធានាធិបតីលោក Erdogan បានអះអាងថា៖ មានមនុស្សមួយចំនួនកំពុងព្យាយាមគំរាមកំហែងឃើងតាមរយៈ សេដ្ឋកិច្ច ការប្រាក់ អតិផរណា ការវិនិយោគ និងការផ្លាស់ប្តូររូបីយប័ណ្ណ។ យើងនឹងប្រកាសជាមួយពួកគេថា យើងចាត់ទុកនេះគឺជាល្បិចរបស់អ្នកតែប៉ុណ្ណោះ។
ថ្នាក់ដឹកនាំទួរគីបន្តប្រកាសថា "យើងបាន នឹងមិនចុះចាញ់បណ្ដាមនុស្សប្រតិបត្តិដូចដៃគូយុទ្ធសាស្ត្រ ប៉ុន្តែចាត់ទុកយើងជាគោលដៅយុទ្ធសាស្ត្រ"៕