ប្រធានាធិបតី លោក Trump បានសន្យាការពារអាមេរិចដោយសុវត្ថិភាព

(VOVWORLD) -នាថ្ងៃទី ១១ កញ្ញា នៅទូទាំងអាមេរិកបានប្រព្រឹត្តទៅសកម្មភាពរំលឹកវិញ្ញាណក្ខ័ន្ធព្រឹត្តិការណ៍ភេរកម្ម ថ្ងៃទី ១១ កញ្ញា។
ប្រធានាធិបតី លោក Trump បានសន្យាការពារអាមេរិចដោយសុវត្ថិភាព - ảnh 1 ប្រធានាធិបតី លោក Trump បានសន្យាការពារអាមេរិចដោយសុវត្ថិភាព

នាថ្ងៃទី ១១ កញ្ញា នៅទូទាំងអាមេរិកបានប្រព្រឹត្តទៅសកម្មភាពរំលឹកវិញ្ញាណក្ខ័ន្ធព្រឹត្តិការណ៍ភេរកម្ម ថ្ងៃទី ១១ កញ្ញា។ នេះជាលើកដំបូងហើយ ដែលលោក ប្រធានាធិបតី Donald Trump អញ្ជើញជាអធិបតីពិធីពីធីរំលឹកវិញ្ញាណក្ខ័ន្ធជនរងគ្រោះក្នុងករណីភេរវកម្ម ថ្ងៃទី ១១ កញ្ញា ក្នុងមុខងារជាថ្នាក់ដឹកនាំកំពូលរបស់អាមេរិក។

        នាវេលាម៉ោង ៩ និង ៣៧ នាទី ព្រឹកថ្ងៃទី ១១ កញ្ញា តាមម៉ោងអាមេរិក លោក Donald Trump បានប្រកាសគោរពវិញ្ញាណក្ខ័ន្ធ ១ នាទី ចំពោះជនរងគ្រោះក្នុងករណីវាយប្រហារភេរវកម្មបង្ហូរដ៏ឈាម កាលពី ១៦ ឆ្នាំមុន ក្នុងពិធីនេះ ដែលបានរៀបចំនៅមន្ទីរបញ្ចកោណ។ នេះក៏ជាពេលដែលយន្តហោះ មានជើងហោះហើរលេខ ៧៧ របស់ក្រុមហ៊ុនអាកាសចរណ៍  American Airlines ហោះហើរទៅបុកអាគារប៉ែកចុះភាគខាងលិចក្រសួងការពារជាតិ មន្ទីរបញ្ចកោណ។ ថ្លែងមតិនៅទីនេះ លោក Trump បានអះអាងថា៖

“កងកម្លាំងប្រដាប់អាវុធរបស់អាមេរិកកំពុងឃ្លាំមើលនិងកំចាត់សត្រូវរបស់ប្រជាពលរដ្ឋ ដោយឥតឈប់ឈរ។ ទោះបីជានៅតែមានសត្រូវគួរឱ្យភ័យខ្លាចដែលយើងមិនទាន់ជួបប្រទះនោះ ក៏ដោយប៉ុន្តែយើងកំពុងធានាថាពួកគេនឹងគ្មានមូលដ្ឋានសុវត្ថិភាពដើម្បីរៀបចំការវាយប្រហារអាមេរិកម្តងទៀតឡើយ។ យើងអះអាងជាមួយពួកឃាតករទាំងនេះថា យើងនឹងស្វែងរកគ្រប់ទីកន្លែងទាំងអស់ ថានឹងគ្មានទីជំរកណាមួយសម្រាប់ពួកគេនៅលើពិភពលោកឡើយ”។

ក៏នាថ្ងៃទី ១១ កញ្ញា ដដែល អនុប្រធានាធិបតីអាមេរិក លោក Mike Pence  បានទៅដល់ Shanksville រដ្ឋ Pennsylvania ដើម្បីចូលរួមពិធីគោរពវិញ្ញាណក្ខ័ន្ធនៅកន្លែងដែលយន្តហោះមានជើងហោះហើរ លេខ ៩៣ របស់ក្រុមហ៊ុនអាកាសចរណ៍ United Airlines 93 បានហោះបុកចំដី។ 

ប្រតិកម្មទៅវិញ

ផ្សេងៗ