ប្រធានាធិបតី វេណេហ្ស៊ុយអេឡាចោទប្រកាន់រដ្ឋសភាមានឧបាយកលធ្វើរដ្ឋប្រហារ
|
ប្រធានាធិបតី វេណេហ្ស៊ុយអេឡាចោទប្រកាន់រដ្ឋសភាមានឧបាយកលធ្វើរដ្ឋប្រហារ |
(VOV)_ប្រធានាធិបតីវេណេហ្ស៊ុយអេឡា លោក Nicolas Maduro នាថ្ងៃទី២៥តុលា
បានចោទប្រកាន់ រដ្ឋសភាមានឧបាយកលធ្វើរដ្ឋប្រហារ បន្ទាប់ពីពេលស្ថាប័ននីតិ
បញ្ញត្តិ បើកសវនាការនយោបាយ និងព្រហ្មទណ្ឌ ចំពោះថ្នាក់ដឹកនាំវេណេហ្ស៊ុយអេឡា។
ថ្លែងមតិចំពោះអ្នកគាំទ្រ នៅទីក្រុង Caracas ប្រធានាធិបតីលោក Nicolas Maduro
បានអះអាងថា៖ មិនអនុញាត្តិអោយមានការធ្វើរដ្ឋប្រហារណាមួយកើតមានឡើង នៅ
រដ្ឋសភាបានទេ។ ថ្នាក់ដឹកនាំវេណេហ្ស៊ុយអេឡារូបនេះ ក៏បានចោទប្រកាន់គណបក្សប្រ
ឆាំងនៅរដ្ឋសភា កំពុងស្វែងរកវិធានការ៖បំផ្លាញប្រទេសជាតិ ហើយដាស់តឿនភាគីប្រ
ឆាំងដំណើការចរចារ៕