ប្រធានាធិបតី អាមេរិកនិងថ្នាក់ដឹកនាំកូរ៉េខាងជើងបានជួបគ្នានៅតំបន់គ្មានយោធា DMZ

(VOVWORLD) - នារសៀលថ្ងៃទី ៣០ ខែមិថុនា នៅតំបន់គ្មានយោធា (DMZ) រវាងប្រទេស  កូរ៉េទាំងពីរ ប្រធានាធិបតីអាមេរិកលោក Donald Trump និងថ្នាក់ដឹកនាំកូរ៉េខាងជើងលោកគីមជុងអ៊ុនបានជួបនិងចាប់ដៃជាមួយគ្នា។
ប្រធានាធិបតី អាមេរិកនិងថ្នាក់ដឹកនាំកូរ៉េខាងជើងបានជួបគ្នានៅតំបន់គ្មានយោធា DMZ - ảnh 1 ប្រធានាធិបតី អាមេរិកនិងថ្នាក់ដឹកនាំកូរ៉េខាងជើងបានជួបគ្នានៅតំបន់គ្មានយោធា DMZ

ព្រឹត្តិការណ៍នេះបានប្រព្រឹត្តទៅនៅវេលាម៉ោង ១៥៖៥៥ នាទី (តាមម៉ោងតំបន់វៀតណាម)។ នេះគឺជាជំនួបជាផ្លូវការលើកទី ៣ រវាងថ្នាក់ដឹកនាំទាំងពីរនេះ។ បន្ទាប់មក លោក Donald Trump បានបោះជំហានឆ្លងកាត់ខ្សែព្រំដែនដែលបែងចែកប្រទេសកូរ៉េទាំងពីរនៅតំបន់ DMZ ហើយថ្នាក់ដឹកនាំទាំងពីររូបនេះក៏បានដើរនៅភាគព្រំដែននៃប្រទេសកូរ៉េខាងជើង។ ថ្នាក់ដឹកនាំទាំងពីរនេះក៏បានចាប់ដៃគ្នាម្ដងទៀត មុនពេលវិលត្រលប់មកកាន់ភាគព្រំដែននៃប្រទេសកូរ៉េខាងត្បូងវិញផងដែរ។ ដោយហេតុនេះហើយ លោក Donald Trump បានក្លាយជាប្រធានាធិបតី   អាមេរិកកាន់តំណាចដំបូងបង្អស់ ដែលបានដាក់ជើងទៅលើទឹកដីរបស់ប្រទេសកូរ៉េជើងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ