ប្រធានាធិបតី អ៊ុយក្រែនចុះហត្ថលេខាលើច្បាប់ប្រគល់បទបញ្ញាត្តិពិសេសសំរាប់តំបន់ Donbas

ប្រធានាធិបតី អ៊ុយក្រែនចុះហត្ថលេខាលើច្បាប់ប្រគល់បទបញ្ញាត្តិពិសេសសំរាប់តំបន់ Donbas - ảnh 1
ប្រធានាធិបតីអ៊ុយក្រែនលោក Petro Poroshenko (រូបថត៖theguardian)


(VOVworld) - ប្រធានាធិបតី អ៊ុយក្រែនលោក Petr Poroshenko នាថ្ងៃទី១៦ តុលា បាន
ចុះហត្ថលេខាចេញផ្សាយក្រមច្បាប់ ស្ដីពីបទបបញ្ញាត្តិពិសេសសំរាប់តំបន់ Donbas។
បទបញ្ញាត្តិនេះ បានកំណត់វិធានការបណ្ដោះអាសន្នអំពីការស្វ័យគ្រប់គ្រងនៅតំបន់
មួយចំនួននៅខេត្តទាំង២ គឺ Donesk និង Lugansk។ប្រការនេះ គឺសំដៅបង្កលក្ខណៈ
ងាយស្រួលដើម្បីប្រក្រតីស្ថានភាពយ៉ាងឆាប់រហ័ស ស្ដារឡើងវិញសណ្ដាប់ធ្នាប់
ច្បាប់ សិទ្ធិនៅក្នុងរដ្ឋធម្មនុញ្ញ និងសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ។
ក្នុងបំរ៉ែបំរួលទាក់ទិន១ទៀត នៅក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាអចិន្ត្រៃអង្គការសន្តិ
សុខនិងសហប្រតិបតិ្តការអឺរុប (OSCE) នាថ្ងៃទី១៦ តុលាដំណាងរុស្ស៊ីប្រចាំនៅ
OSCE លោក Andrei Kelin បានប្រកាសថាសកម្មភាពរបស់មុខសញ្ញាជ្រុលនិយម
នានានៅអ៊ុយក្រែន ត្រូវសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងខ្លាំងក្លា ក្នុងនោះមាន
OSCE ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ