ប្រធានាធិបតី អ៊ីស្រាអែលអញ្ជើញទស្សនាឈូងសមុទ្រ Ha Long
|
លោកស្រី Vu Thi Thu Thuy(ឆ្វេង) អនុប្រធានគណៈកម្មាធិការខេត្ត Quang Ninh ទទួលជួបសន្ទនាជាមួយប្រធានាធិបតី អ៊ីស្រាអែល លោក Reuven Ruvi Rivlin(ស្ដាំ) (រូបថត៖ baoquangninh.com.vn)
|
(VOV)_នាព្រឹកថ្ងៃទី ២២ មិនា ក្នុងក្របខ័ណ្ឌនៃដំណើរទស្សកិច្ចនិងធ្វើការនៅ
វៀតណាម ប្រធានាធិបតី អ៊ីស្រាអែលលោក Reuven Ruvi Rivlin និងលោកជំទាវបាន
អញ្ជើញទៅខេត្ត Quang Ninh និងបានទស្សនាឈូងសមុទ្រ Ha Long ។ ប្រធានាធិបតី
អ៊ីស្រាអែលលោក Reuven Ruvi Rivlin មានសេចក្ដីសប្បាយរីករាយដោយបានអញ្ជើញ
ទៅទស្សនាខេត្ត Quang Ninh ដែលជាកន្លែងមានឈូងសមុទ្រ Ha Long ដ៏ស្រស់ស្អាត
និងជាបេតិកភណ្ឌពិភពលោកផងដែរ។ ប្រធានាធិបតីក៏បានថ្លែងអំណរគុណចំពោះ
ការទទួលស្វាគមន៍ដ៏កក់ក្ដៅពីថ្នាក់ដឹកនាំខេត្ត និងថ្នាក់ដឹកនាំទីក្រុង Ha Long ។
នៅពិធីទទួលជួបសន្ទនាជាមួយប្រធានាធិបតី អ៊ីស្រាអែល លោក Reuven Ruvi Rivlin
លោកស្រី Vu Thi Thu Thuy អនុប្រធានគណៈកម្មាធិការខេត្ត Quang Ninh បានជូន
ដំណឹង អំពីសក្ដានុពល ឧត្តមភាពអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមរបស់ខេត្តជូនគណៈប្រតិភូ
ផងដែរ។
នាល្ងាចថ្ងៃដដែលនេះ ប្រធានាធិបតីអ៊ីស្រាអែលនិងលោកជំទាវបានអញ្ជើញទៅទីក្រុង
ហូជីមិញ ដើម្បីបន្តដំណើរទស្សកិច្ច ដែលអូសបន្ថាយដល់ថ្ងៃទី ២៥ មិនា ៕