ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol អញ្ជើញជាអធិបតីក្នុងពិធីទទួលបបដិសណ្ឋារកិច្ចជូនចំពោះលោកប្រធានរដ្ឋ Nguyen Xuan Phuc
(VOVWORLD) - តបតាមការអញ្ជើញរបស់ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk-yeol ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម ទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋកូរ៉េចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៦ ខែធ្នូ ឆ្នាំ ២០២២។
ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol និងប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc ពិនិត្យកងកិត្តិយស។ (រូបថត៖ Vu Dung/VOV) |
នារសៀលថ្ងៃនេះ (ថ្ងៃទី៥ ខែធ្នូ) នៅទីក្រុងសេអ៊ូល ប្រធានាធិបតីលោក Yoon Suk-yeol បានអញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចជូនចំពោះប្រធានរដ្ឋ លោក Nguyen Xuan Phuc តាមពិធីការខ្ពង់ខ្ពស់បំផុត។
ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc ជួបសន្ទនាជាមួយប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol ។ (រូបថត៖ Vu Dung/VOV) |
បន្ទាប់ពីពិធីទទួលស្វាគមន៍ លោកប្រធានរដ្ឋ Nguyen Xuan Phuc និងប្រធានាធិបតី Yoon Suk-yeol បានអញ្ជើញជួបពិភាក្សាការងារ៕