ប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី Park Geun-hye ត្រូវបានកាត់ទោសពីបទអំពើពុករលួយ


ប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី Park Geun-hye ត្រូវបានកាត់ទោសពីបទអំពើពុករលួយ - ảnh 1
ប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី Park Geun-hye ត្រូវបានកាត់ទោសពីបទអំពើពុករលួយ (VNA)

(VOVworld) – នាថ្ងៃទី​ ២៨ កុម្ភៈ ប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី Park
Geun-hye ត្រូវបានកំណត់ជាជនសង្ស័យមានអំពើពុករលួយ ក្នុងកាលៈទេសៈ
បណ្ដារដ្ឋអាជ្ញាពិសេសនឹងបញ្ចប់ការធ្វើស៊ើបអង្កេតដែលអូសបន្លាយអស់
 រយៈពេល៤ខែកន្លងទៅស្តីពីរឿងអាស្រូវទាក់ទិកដល់ថ្នាក់ដឹកនាំរូបនេះនា
ចុងថ្ងៃដដែល។ ថ្លែងមតិនៅសន្និសីទកាសែត អ្នកនាំពាក្យក្រុមរដ្ឋអាជ្ញាពិសេស
លោក Lee Kyu-chul បានឲ្យដឹងថា៖ លោកស្រី Park Geun-hye បានឃុបឃិត
 ជាមួយមិត្តរបស់ខ្លួនគឺលោកស្រី Choi Soon-sil ដើម្បីទទួលប្រាក់សំណូកពីសម្ព័ន្ធ
ក្រុមហ៊ុន Samsung សំដៅប្តូរយកអាទិភាពចំពោះសកម្មភាពអាជីវកម្ម។ លោកស្រី
 Park Geun-hye ដែលកំពុងរង់ចាំសាលក្រមរបស់តុលាការរដ្ឋធម្មនុញ្ញស្តីអំពីការ
ដែលរដ្ឋសភា​សួរដេញដោលលោកស្រីនាខែធ្នូឆ្នាំ ២០១៦ កន្លងទៅ នោះ មិន
ទាន់ប្រឈមមុខនឹងការចោទប្រកាន់ភា្លមមួយរំពេចអាស្រ័យដោយការកំណត់
ថា៖​ ប្រធានាធិបតីកាន់អំណាចត្រូវបានលើកលែងការផ្តន្ទាទោស។ នាថ្ងៃដដែល
ក្រុមរដ្ឋអាជ្ញាកូរ៉េខាងត្បូងបានប្រកាសថា៖ អនុប្រធានសម្ព័ន្ធក្រុមហ៊ុន Samsung
លោក Lee Jea-yong រួមជាមួយនាយកជាន់ខ្ពស់ទាំង ៤ រូបទៀតនៃសម្ព័ន្ធក្រុម
ហ៊ុននេះនឹងត្រូវបានផ្តន្ទាទោសពីបទជាច្រើនក្នុងនោះមានបទស៊ីសំណូកនិង
អំពើពុករលួយផង៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ