ប្រធានាធិបតីកូរ៉េខាងត្បូងកែទម្រង់គណៈរដ្ឋមន្ត្រី
|
ប្រធានាធិបតីកូរ៉េខាងត្បូងកែទម្រង់គណៈរដ្ឋមន្ត្រី (VNA) |
(VOVworld) – នាថ្ងៃទី ២ វិច្ឆិកា ខុទ្ទកាល័យប្រធានាធិបតីកូរ៉េខាងត្បូងបានឲ្យ
ដឹងថា៖ ប្រធានាធិបតីនៃប្រទេសនេះ លោកស្រី Park Geun-hye បានដំណើរការ
កែទម្រង់គណៈរដ្ឋមន្ត្រី។ លោកស្រី Park Geun-hye បានផ្លាស់នាយករដ្ឋមន្ត្រី
ឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកបញ្ហាសេដ្ឋកិច្ចនិងរដ្ឋមន្ត្រីក្រសួងសុវត្ថភាពប្រជា
ពលរដ្ឋ។ វគ្គកែទម្រង់គណៈរដ្ឋមន្ត្រីនេះប្រព្រឹត្តទៅក្នុងកាលៈទេសៈរឿងអាស្រូវ
ទាក់ទិនដល់មិត្តជិតស្និតរបស់ប្រធានាធិបតីគឺលោកស្រី Choi Soon-jil។ លោក
Kim Byong-joon ត្រូវបានតែងតាំងធ្វើជានាយករដ្ឋមន្ត្រីថ្មី។ ក្រៅពីនោះ លោក
Yim Jong-yong ប្រធានគណៈកម្មាធិការសេវ៉ាកម្មហិរញ្ញវត្ថុ ត្រូវបានជ្រើសរើស
ធ្វើជាឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីហិញ្ញវត្ថុ៕