ប្រធានាធិបតីកូរ៉េខាងត្បូងជូនពរក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម និង គ្រូបង្វឹក Park Hang Seo
(VOVWORLD) - នៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លូននាថ្ងៃទី ១៦ ខែ ធ្នូ ប្រធានាធិបតីកូរ៉េខាងត្បូង Moon Jae-inបានអបអរសាទក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម ក្រោមការណែនាំរបស់គ្រូបង្វឹក Park Hang Seo បានឈ្នះជើងឯកក្នុងពានរង្វាន់អាស៊ី-អាគ្នេយ៍ ២០១៨ (AFF Suzuki Cup 2018)។
ប្រធានាធិបតីបានសម្តែងក្តីសង្ឃឹមនឹងបានមើលឃើញរូបភាពស្អាតជាច្រើនថែមទៀត របស់គ្រូបង្វឹកនិងកូនសិស្ស Park Hang Seo។ ថ្នាក់ដឹកនាំកូរ៉េខាងត្បូងមានបំណងថា វៀតណាម និងកូរ៉េខាងត្បូង នឹងបន្តពូនជ្រំចំណងមិត្តភាពពិសេស តាមរយៈកីឡា បាល់ទាត់និងរូមគ្នាបើកអនាគតភ្លឺស្វាង និងវិបុលភាព៕