ប្រធានាធិបតីកូរ៉េខាងត្បូងនិងថ្នាក់ដឹកនាំគណៈបក្សប្រឆាំងឯកភាពជួបធ្វើការ

ប្រធានាធិបតីកូរ៉េខាងត្បូងនិងថ្នាក់ដឹកនាំគណៈបក្សប្រឆាំងឯកភាពជួបធ្វើការ - ảnh 1
ប្រធានាធិបតីកូរ៉េខាងត្បូងនិងថ្នាក់ដឹកនាំគណៈបក្សប្រឆាំងឯកភាពជួបធ្វើការ (VNA)


(VOVworld) – នាថ្ងៃទី ១៤ វិច្ចិកា វិមានប្រធានាធិបតីកូរ៉េខាងត្បូងបាន
ឲ្យដឹងថា៖ ប្រធានាធិបតី លោកស្រី Park Geun-hye បានយល់ព្រមសំណើរ
អំពីជំនួបធ្វើការ របស់ថ្នាក់ដឹកនាំគណៈបក្សប្រជាធិបតេយ្យប្រឆាំង
លោកស្រី Choo Mi-ae នាថ្ងៃទី ១៥ វិច្ឆិកា ខាងមុខ។ កាយវិការនេះអាច
បន្ធូស្រាលរឿងអាស្រូវទាក់ទិនដល់មិត្តជិតស្និទ្ធរបស់ប្រធានាធិបតី Park
Geun-hye។ មុននោះ នាថ្ងៃដដែល លោកស្រី Choo Mi-ae បាននាំចេញ
សំណើរពោលខាងលើតាមរយៈប្រធាន ខុទ្ទកាល័យប្រធានាធិបតី លោក
 Hang Gwang-ok ៕​

ប្រតិកម្មទៅវិញ

ផ្សេងៗ