|
ប្រធានាធិបតីស្ដីទីនិងជានាយករដ្ឋមន្រ្តីកូរ៉េខាងត្បូងលោក Hwang Kyo-ahn (រូបថត៖AFP/TTXVN) |
(VOVworld) - ប្រធានាធិបតីស្ដីទីនិងជានាយករដ្ឋមន្រ្តីកូរ៉េខាងត្បូងលោក
Hwang Kyo-ahn នាថ្ងៃទី២ មករា ប្រកាសថា នឹងបង្កើនសមត្ថភាពស្វ័យការពារដើម្បី
តបតវិញនូវការគំរាមកំហែងនុយក្លេអ៊ែរពីភាគីស.ប.បកូរ៉េតាមរយៈ កិច្ចសហប្រតិ
បតិ្តការអន្តរជាតិ។ សេចក្ដីប្រកាសរបស់លោក Hwang ត្រូវបាននាំចេញមួយថ្ងៃ
ក្រោយពីមេដឹកនាំ ស.ប.បកូរ៉េលោក Kim Jong Un ប្រកាសថា ព្យុងយ៉ាងកំពុងស្ថិត
នៅក្នុង ដំណាក់កាលចុងក្រោយនៃការបាញ់សាកល្បងកាំជ្រួចរយៈចម្ងាយឆ្ងាយ។
ក្រៅពីនោះ លោក Hwang ក៏សន្យាថា នឹងបើកទូលាយកិច្ចសហប្រតិបតិ្តការការទូត
ជាមួយអាមេរិក ជប៉ុន ចិន និងរុស្ស៊ី ព្រមទាំងសង្កត់ធ្ងន់ថា នឹងធានាមិនទុកឲ្យកើត
មានឡើងចន្លោះប្រហោងខាងគោលនយោបាយកិច្ចការបរទេស ក្រោយពីប្រធានា
ធិបតីលោកស្រី Park Geun-hye ត្រូវផ្តន្ទាទោសកាលពីខែមុននោះទេ៕