ប្រធានាធិបតីកូរ៉េខាងត្បូងបើកចំហលទ្ធភាពជួបជាមួយប្រធានគណប្រតិភូកូរ៉េខាងជើង

(VOVWORLD) -នាថ្ងៃទី ៥ កុម្ភៈ ខុទ្ធកាល័យប្រធានាធិបតីកូរ៉េខាងត្បូងបានឲ្យដឹងថា ប្រធានាធិបតី លោក Jae-in កំពុងពិចារណាអំពីការរៀបចំកិច្ចប្រជុំ ផ្ទាល់ជាមួយលោក Kim Yong-nam ប្រធានសន្និបាតប្រជាជនកំពូល (រដ្ឋសភា) កូរ៉េខាងជើង 
ប្រធានាធិបតីកូរ៉េខាងត្បូងបើកចំហលទ្ធភាពជួបជាមួយប្រធានគណប្រតិភូកូរ៉េខាងជើង - ảnh 1 ប្រធានាធិបតីកូរ៉េខាងត្បូងបើកចំហលទ្ធភាពជួបជាមួយប្រធានគណប្រតិភូកូរ៉េខាងជើង

ក្នុងអំឡុងពេលលោករូបនេះដឹកនាំគណប្រតិភូគីឡាករកូរ៉េខាងជើងចូលរួម កីឡាអូឡាំពិក Pyeongchang ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ៩ ដល់ ថ្ងៃទី ២៥ កុម្ភៈ ខាងមុខ។

ទោះជាយ៉ាងណាក៏ដោយ ប្រភពព័ត៌មានផ្សេងៗទៀតចំណុះខុទ្ទកាល័យប្រធានាធិបតីកូរ៉េខាងត្បូងបានអះអាងថានៅតែមានបញ្ហាមួយចំនួនដែលចាំបាច់ត្រូវពិភាក្សាជាមួយគណៈប្រតិភូកូរ៉េខាងជើង ជាពិសេសគឺលោក  Kim Yong-nam មានបំណងជួបដោយឡែកជាមួយលោក Moon Jae-in ដែរឬទេ។នាបច្ចុប្បន្ននៅគ្មានសំណើជាក់ស្ដែងណាមួយរបស់កូរ៉េខាងជើងចំពោះការរៀបចំជំនួបដូច្នេះឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ