ប្រធានាធិបតីកូរ៉េខាងត្បូងបញ្ជាឲ្យកងទ័ពត្រៀមខ្លួនជាស្រេចប្រយុទ្ធ

ប្រធានាធិបតីកូរ៉េខាងត្បូងបញ្ជាឲ្យកងទ័ពត្រៀមខ្លួនជាស្រេចប្រយុទ្ធ - ảnh 1
ប្រធានាធិបតីកូរ៉េខាងត្បូងលោកស្រី Park Geun-hye (រូបថត៖Yonhap)

(VOVworld) - ប្រធានាធិបតីកូរ៉េខាងត្បូងលោកស្រី Park Geun-hye នាថ្ងៃទី២៩
 សីហា បានបញ្ជាឲ្យកងទ័ពរក្សាស្ថានភាពត្រៀមខ្លួនជាស្រេចប្រយុទ្ធដោយកំរិត
ខ្ពស់បំផុតដើម្បីបង្ការអំពើបង្ករឿងហេតុណាក៏ដោយរបស់ស.ប.បកូរ៉េ។នៅកិច្ច
ប្រជុំជាមួយក្រុមលេខាធិការជាន់ខ្ពស់ ប្រធានាធិបតីលោកស្រី Park Geun-hye បាន
សំណូមពរឲ្យរដ្ឋាភិបាលនាំចេញវិធានការមានប្រសិទ្ធិភាពដើម្បីទប់ទល់នឹងសមត្ថ
ភាពជំនាញនុយក្លេអ៊ែរនិងកាំជ្រួចដែលកាន់តែកើនឡើងរបស់ព្យុងយ៉ាង។
នាថ្ងៃដដែល ក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូងចាត់ទុកថា មានលទ្ធភាព
ជាច្រើនដែលស.ប.បកូរ៉េនឹងមានបន្ថែមបម្រែបម្រួលយោធាក្នុងកាលៈទេសៈដែល
កូរ៉េខាងត្បូងនិងអាមេរិកកំពុងអនុវត្តន៍ការធ្វើសមយុទ្ធដោយឈ្មោះ “អ្នកការពារ
សេរីភាព Ulchi” នោះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ