ប្រធានាធិបតីកូរ៉េខាងត្បូងប្តឹងជំទាស់ឡើងតុលាការធម្មនុញ្ញ
|
ប្រធានាធិបតីកូរ៉េខាងត្បូងប្តឹងជំទាស់ឡើងតុលាការធម្មនុញ្ញ (VNA) |
(VOVworld) – ប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី Park Geun-hye បានផ្ញើ
ពាក្យប្តឹងជំទាស់ឡើងតុលាការរធម្មនុញ្ញនៃប្រទេសនេះដោយមានខ្លឹមសារ
បដិសេធទាំងស្រុងការចោទប្រកាន់។ មេធាវី Lee Jung-hwan អ្នកការពារសិទ្ធិ
និង ផលប្រយោជន៍របស់ប្រធានាធិបតី Park នាថ្ងៃទី ៥ កុម្ភៈ បានអះអាង
ព័ត៌មាន ពោលខាងលើ។ នេះគឺជាលើកដំបូងដែលប្រធានាធិបតី Park
Geun-hye ផ្ញើ ពាក្យប្តឹងជំទាស់ឡើងតុលាការធម្មនុញ្ញដើម្បីបង្ហាញគោល
ជំហររបស់ខ្លួន។ ទាក់ទិនដល់រឿងអាស្រូវនេះ តំណាងគណៈបក្សប្រឆាំង
Minjoo លោកស្រី Chu Mi-ae បានឡើងសម្លែងស្នើឲ្យប្រធានាធិបតីស្តីទី
កូរ៉េខាងត្បូង លោក Hwang Kyo-ahn អនុម័តលើបទបញ្ជាឆែកឆេរវិមាន
ប្រធានាធិបតី៕