ប្រធានាធិបតីកូរ៉េខាងត្បូងបានកោតសរសើរចំពោះទំនាក់ទំនងវៀតណាម - កូរ៉េខាងត្បូង
(VOVWORLD) - នារសៀលថ្ងៃទី ៧ ខែវិច្ឆិកាអញ្ជើញថ្លែងសុន្ទរកថាទាក់ទងដល់ទំនាក់ទំនងវៀតណាម - កូរ៉េខាងត្បូងនាពេលបច្ចុប្បន្ននោះ ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in បានចាត់ទុកថា ទំនាក់ទំនងរវាងប្រទេសទាំងពីរគឺស្ថិតនៅក្នុងកម្រិតល្អប្រសើរបំផុតលើប្រសើរលើគ្រប់វិស័យ។
អគ្គនាយកទីភ្នាក់ងារសារព័ត៌មានវៀតណាមង្វៀនឌឹកឡី (ទី ៥ ខាងស្តាំ លើ) និងអ្នកតំណាងទីភ្នាក់ងារព័ត៌មានសមាជិក OANA ថតរូបរួមគ្នានៅមហាសន្និបាត OANA ទី ១៧ នៅទីក្រុងសេអ៊ូលប្រទេសកូរ៉េ ១១/៧/២០១៩ (រូបថតៈ TTXVN) |
ការវាយតម្លៃដូចដែលបានពោលខាងលើត្រូវបានប្រធានាធិបតីលោក Moon Jae-in នាំចេញក្នុងជំនួបជាមួយគណៈប្រតិភូមេដឹកនាំនៃបណ្ដាទីភ្នាក់ងារសារព័ត៌មាននៅតំបន់អាស៊ី - ប៉ាស៊ីហ្វិកក្នុងទីក្រុងសេអ៊ូល។ អញ្ជើញចូលរួមមានលោក Nguyen Duc Loi អគ្គនាយកទីភ្នាក់ងារសារព័ត៌មានវៀតណាម។ ក្នុងជំនួបនេះ ប្រធានាធិបតីកូរ៉េខាងត្បូងបានឲ្យដឹងថា វៀតណាមនិងកូរ៉េខាងត្បូងមានភាពស្រដៀងគ្នាជាច្រើន ជាពិសេសវប្បធម៌ ហើយសម្តែងក្តីសង្ឃឹមថា វៀតណាមនឹងបន្តរួមចំណែកក្នុងការអភិវឌ្ឍទំនាក់ទំនងរវាងកូរ៉េខាងត្បូងនិងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ។
នៅក្នុងជំនួបនេះ លោកប្រធានាធិបតីកូរ៉េខាងត្បូងបានលើកឡើងពីបញ្ហាអន្តរជាតិនិងតំបន់មួយចំនួនផងដែរ។ ការស្វាគមន៍នេះបានប្រព្រឹត្តិទៅនៅខាងក្រៅមហា សន្និបាតអង្គការទីភ្នាក់ងារសារព័ត៌មានអាស៊ី - ប៉ាស៊ីហ្វិក (OANA) លើកទី ១៧ ដែលប្រារព្ធនៅទីក្រុងសេអ៊ូលរយៈពេលពីរថ្ងៃគឺថ្ងៃចាប់ពីទី ៧ ដល់ថ្ងៃទី ៨ ខែវិច្ឆិកា៕