|
ប្រធានាធិបតីកូរ៉េខាងត្បូងលោកស្រី Park Geun Hye (VOV) |
VOV-នាយប់ថ្ងៃទី៧កញ្ញា ប្រធានាធិបតីកូរ៉េខាងត្បូងលោកស្រី Park Geun
Hye បានអញ្ជើញមកដល់ទីក្រុងហាណូយ ចាប់ផ្ដើមដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាមចាប់ពីថ្ងៃទី៧ដល់ថ្ងៃទី១១កញ្ញា តាមសេចក្តីអញ្ជើញរបស់ប្រធានរដ្ឋ
វៀតណាមលោក Truong Tan Sang។ នេះជាដំណើរទស្សនកិច្ចនៅវៀតណាមជាលើកដំបូងរបស់ប្រធានាធិបតី Park Geun Hye ក្នុងថានៈជាប្រធានាធិបតីកូរ៉េខាង
ត្បូង។
ពិធីទទួលជាផ្លូវការប្រធានាធិបតី Park Geun Hye នឹងបានប្រព្រឹត្តទៅនាថ្ងៃទី៩កញ្ញានៅទីក្រុងហាណូយ។ បន្ទាប់នោះប្រធានរដ្ឋវៀតណាមលោក Truong Tan
Sang និងប្រធានាធិបតី Park Geun Hye នឹងចរចារអំពីបញ្ហាដែលភាគីទាំងពីរយក
ចិត្តទុកដាក់ដូចគ្នា។
ក្នុងឱកាសដំណើរទស្សនកិច្ចលើកនេះ ប្រធានាធិបតី Park Geun Hye នឹងមកជួបសម្ដែងការគួរសមអគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក Nguyen Phu
Trong ជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រី Nguyen Tan Dung និងប្រធារដ្ឋសភាលោក
Nguyen Sinh Hung។
ក្នុងចំណោមប្រទេសនិងដំបន់ដែនដីចំនួន៩៦បានវិនិយោគចូលមកវៀត
ណាមនោះ កូរ៉េខាងត្បូងជាវិនិយោគិនធំទី៤ជាមួយគំរោងការចំនួនជាង៣ពាន់
គំរោង។ តំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគីក្នុងឆ្នាំ២០១២ទទួលបានជាង១២ពាន់
លានដុល្លារអាមេរិក។
ក្រៅពីនោះ កូរ៉េខាងត្បូងក៏ជាប្រទេសផ្ដល់ជំនួយ ODA ធំទី២របស់វៀតណាម បន្ទាប់ពីជប៉ុននិងវៀតណាមជាប្រទេសទទួលជំនួយ ODA ធំទី១របស់កូរ៉េខាងត្បូង៕