ប្រធានាធិបតីកូរ៉េខាងត្បូងបានបញ្ចប់ដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាមប្រកបដោយជោគជ័យ

ប្រធានាធិបតីកូរ៉េខាងត្បូងបានបញ្ចប់ដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាមប្រកបដោយជោគជ័យ - ảnh 1
ប្រធានាធិបតី​​ ​Park Geun Hye ​និងប្រធានរដ្ឋ Truong Tan Sang (TTXVN)

  (VOV)_នាថ្ងៃទី ១១ កញ្ញា ប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី Park Geun
 Hye បានចាកចេញពីរដ្ឋធានីហាណូយ បញ្ចប់ដំណើរទស្សន​កិច្ច​ថ្នាក់រដ្ឋនៅវៀត ណាមប្រកបដោយជោគជ័យ ចាប់ពីថ្ងៃទី ៧ដល់ថ្ងៃទី ១១ ​កញ្ញា ​​ ។ ក្នុង​រយះ​ពេល​
បំពេញ​ទស្សនកិច្ចនៅវៀតណាម​ប្រធានាធិបតី​​ ​Park Geun Hye ​បាន​ជួបសន្ទនា ជាមួយប្រធានរដ្ឋ លោក Truong Tan Sang ​អគ្គលេខាបក្សកុម្មុយ​នីស្ត លោកNguyen
Phu Trong នាយករដ្ឋមន្ត្រី ​ លោក Nguyen Tan Dung ​និងប្រធានរដ្ឋ​សភា លោក ​
Nguyen Sinh Hung ។ នៅក្នុង​​ជំនួបទាំងនេះ ភាគីទាំងពិរបានឯកភាព​បន្ត​ជំរុញ​ខ្លាំង​ជាងទៀតកិច្ចសហ​ប្រតិបត្តិការលើគ្រប់វិស័យ÷​សេដ្ឋកិច្ច ពាណិជ្ជកម្ម ​វិនិយោគ ​
ខំប្រឹងប្រែង​ទទួល​បានតំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគីបាន ​៧០ពាន់​លាន​ដុល្លារ
អាមេរិក នាឆ្នាំ ​២០២០…។ល។ ក៏ក្នុងរយះពេលបំពេញតស្សនកិច្ចនៅវៀតណាម
  ​ប្រធានា​ធិបតី​ Park Geun Hye បានអញ្ជើញទៅដាក់កម្រងផ្កា​នៅ​ប្រាង្គ​ដំកល់​​សព ​គោរព្វវិញ្ញាណក្ខ័ណ្ឌលោកប្រធានហូជីមិញ ចូលរួមកម្មវិធីសម្ដែងអាវផាយ​វៀត​ណាម-Hanbok និងសកម្មភាពផ្សេងៗទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ