ប្រធានាធិបតីកូរ៉ែខាងត្បូងមានបំណងបង្កើនទំនាក់ទំនងជិតស្និទថែមទៀតជាមួយសមភាគីអាមេរិក

(VOVWORLD) - នាថ្ងៃទី ២៩ មិថុនា បន្តដំណើរទស្សនកិច្ចនៅអាមេរិក ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in រួមជាមួយលោកជំទាវបាន អញ្ជើញចូលរួមពិធីជប់លៀងរបស់ប្រធានាធិបតីអាមេរិក លោក   Donald Trump និងលោកជំទាវនៅសេតវិមាន មួយថ្ងៃមុនពេលការចរចារកំពូលជាផ្លូវការរវាង ថ្នាក់ដឹកនាំទាំងពីររូប។ 
ប្រធានាធិបតីកូរ៉ែខាងត្បូងមានបំណងបង្កើនទំនាក់ទំនងជិតស្និទថែមទៀតជាមួយសមភាគីអាមេរិក   - ảnh 1 ប្រធានាធិបតីកូរ៉ែខាងត្បូងមានបំណងបង្កើនទំនាក់ទំនងជិតស្និទថែមទៀតជាមួយសមភាគីអាមេរិក  

(VOVworld) – នាថ្ងៃទី ២៩ មិថុនា បន្តដំណើរទស្សនកិច្ចនៅអាមេរិក ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in រួមជាមួយលោកជំទាវបាន អញ្ជើញចូលរួមពិធីជប់លៀងរបស់ប្រធានាធិបតីអាមេរិក លោក   Donald Trump និងលោកជំទាវនៅសេតវិមាន មួយថ្ងៃមុនពេលការចរចារកំពូលជាផ្លូវការរវាង ថ្នាក់ដឹកនាំទាំងពីររូប។ ថ្លែងមតិនៅទីនេះ ប្រធានាធិបតីអាមេរិក លោក Donald Trump បានឲ្យដឹងថា៖ នឹងពិភាក្សាជាមួយសមភាគីកូរ៉េខាងត្បូងស្តីអំពីបញ្ហា ស.ប.ប.ក. ពាណិជ្ជកម្មទ្វេភាគីនិងបញ្ហាសំខាន់ផ្សេងៗទៀត។ ទីភ្នាក់ងារសារ ព័តមាន Yonhap បានដកស្រង់ពាក្យសំដីរបស់មជ្ឈដ្ឋានមន្ត្រីកូរ៉េខាងត្បូងថា៖ ជំនួបនេះនឹងប្រមូលផ្តុំពិភាក្សាអំពីការពង្រឹងទំនាក់ទំនងសម្ព័ន្ធមិត្តរវាងប្រទេសទាំងពីរក៏ដូចជាបញ្ហានៅលើឧបទ្វីបកូរ៉េផងដែរ។ ក្រៅពីនោះ ការបង្កើតទំនាក់ ទំនងជិតស្និទ្ធរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរក៏ជាគោលដៅសំខាន់មួយទៀត ផង។ នាថ្ងៃដដែល ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jea-in សមភាគី អាមេរិកនិងនាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe នឹងមានជំនួបកំពូលត្រីភាគី មុនពេលសន្និសីទ G20 ដែលគ្រោងនឹងប្រព្រឹត្តទៅនៅអាល្លឺម៉ង់ដើម្ពីពិភាក្សាអំពី បញ្ហានៅ ស.ប.ប.ក.៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ