ប្រធានាធិបតីកូរ៉េខាងត្បូងមានសុទិដ្ឋិនិយមអំពីកិច្ចប្រជុំកំពូលអន្តរកូរ៉េ
(VOVWORLD) -លោក Moon Jae-in បានអះអាងថា ពេលវេលាពិតប្រាកដនឹងត្រូវបានថ្នាក់ដឹកនាំស.ប.ប.ក លោក Kim Jong-un ធ្វើការសម្រេចចិត្តតែម្ដង។
មេដឹកនាំ ស.ប.ប.ក លោក Kim Jong-Un (ស្តាំ) និងប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in (រូបថត៖ vnanet.vn) |
ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in បានអះអាងថាការប្រារព្ធកិច្ចប្រជុំកំពូលលើកទី ៤ ជាមួយថ្នាក់ដឹកនាំស.ប.ប.ក នាខែមិថុនានេះ គឺអាស្រ័យទៅលើលោក Kim Jong-un។ លោក Moon Jae-in បានថ្លែងដូច្នេះនៅក្នុងសន្និសីទសារព័ត៌មានរួមនៅ Oslo បន្ទាប់ពីកិច្ចពិភាក្សាជាមួយនាយករដ្ឋមន្រ្តីន័រវែសលោក ស្រី Erna Solberg ។ លោក Moon Jae-in បានអះអាងថា ពេលវេលាពិតប្រាកដនឹងត្រូវបានថ្នាក់ដឹកនាំស.ប.ប.ក លោក Kim Jong-un ធ្វើការសម្រេចចិត្តតែម្ដង។
ស្ដីពីទំនាក់ទំនងអន្តរកូរ៉េនោះ លោកប្រធានាធិបតីកូរ៉េខាងត្បូងបានសង្កត់ធ្ងន់ទៅលើបញ្ហានេះជាមួយការលុបបំបាត់នុយគ្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ។ ហើយតាមនោះ លោកប្រធាធិបតីកូរ៉េខាងត្បូង Moon Jae-in បានវាយតម្លៃថា ប្រទេសកូរ៉េទាំងពីរគប្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ដើម្បីកែលម្អទំនាក់ទំនងទ្វេភាគីផងដែរ៕