ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in បញ្ចប់ដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាម

(VOVWORLD) - នាថ្ងៃទី២៤ មីនា ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in និងលោកជំទាវ បានបញ្ចប់ប្រកបដោយភាពល្អប្រសើរនូវដំណើរទស្សនកិច្ចថ្នាក់រដ្ឋមកកាន់វៀតណាម ចាប់ពីថ្ងៃទី២២ដល់ទី២៤ មីនា។

  នាថ្ងៃទី២៤ មីនា ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in និងលោកជំទាវ បានបញ្ចប់ប្រកបដោយភាពល្អប្រសើរនូវដំណើរទស្សនកិច្ចថ្នាក់រដ្ឋមកកាន់វៀតណាម ចាប់ពីថ្ងៃទី២២ដល់ទី២៤ មីនា។ ក្នុងដំណើរទស្សនកិច្ចលើកនេះ លោក Moon Jae-in បានជួបចរចាជាមួយប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ចូលរួមវេទិកាសហគ្រាសវៀតណាម-កូរ៉េខាងត្បូង ជួបសវនាការជាមួយអគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan ជួបប្រាស្រ័យជាមួយគ្រូបង្វឹកនិងក្រុមបាត់ទាត់ U23 ជម្រើសជាតិវៀតណាម ហើយចូលរួមពិធីបើកការដ្ឋានសាងសង់វិទ្យាស្ថានវិទ្យាសាស្ត្របច្ចេកវិទ្យាវៀតណាម-កូរ៉េខាងត្បូង។ ក្នុងឱកាសនេះ ប្រធានាធិបតីលោក Moon Jae-in បានមកដាក់កម្រងផ្កានិងចូលគោរពវិញ្ញាណក្ខ័ន្ធប្រាងតម្កល់សពលោកប្រធានហូជីមិញផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ