ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol មកដល់ទីក្រុងហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម

(VOVWORLD) - នេះជាដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងនៅវៀតណាមរបស់ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol ហើយវៀតណាមក៏ជាប្រទេសអាស៊ីអាគ្នេយ៍ដំបូងគេដែលលោកប្រធានាធិបតី Yoon Suk Yeol មកបំពេញទស្សនកិច្ចក្រោយពីចូលកាន់តំណែងកាលពីខែឧសភាឆ្នាំមុន។ 
ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol មកដល់ទីក្រុងហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម - ảnh 1ប្រធានខុទ្ទកាល័យប្រធានរដ្ឋ លោក Le Khanh Hai ទទួលស្វាគមន៍ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol និងលោកជំទាវនៅអាកាសយានដ្ឋានអន្តរជាតិ Noi Bai។
(រូបថត៖ VNA)
នាព្រឹកថ្ងៃទី ២២ មិថុនា យន្តហោះដឹកប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol និងលោកជំទាវ Kim Keon Hee រួមជាមួយគណៈប្រតិភូកូរ៉េខាត្បូងបានចុះ ចតនៅអាកាសយានដ្ឋាន Noi Bai (រដ្ឋធានីហាណូយ) ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវ រដ្ឋនៅវៀតណាមចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៤ ខែមិថុនា តបតាមការអញ្ជើញរបស់ ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong។
ទទួលគណៈប្រតិភូនៅអាកាសយានដ្ឋានមាន៖ ប្រធានខុទ្ទកាល័យប្រធានរដ្ឋ លោក Le Khanh Hai; ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ លោក Tran Sy Thanh; អនុរដ្ឋមន្ត្រីប្រចាំការក្រសួងការបរទេស លោក Nguyen Minh Vu; ឯកអគ្គ រដ្ឋទូតវៀតណាមប្រចាំនៅកូរ៉េខាងត្បូង និងឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំនៅ វៀតណាម។ នេះជាដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងនៅវៀតណាមរបស់ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol ហើយវៀតណាមក៏ជាប្រទេសអាស៊ីអាគ្នេយ៍ដំបូងគេដែលលោកប្រធានាធិបតី Yoon Suk Yeol មកបំពេញទស្សនកិច្ចក្រោយពីចូលកាន់តំណែងកាលពីខែឧសភាឆ្នាំមុន។ ដំណើរទស្សនកិច្ចនេះបានធ្វើឡើងក្នុងបរិបទដែលទំនាក់ទំនងរវាងប្រទេសទាំងពីរកំពុងរីកចម្រើនយ៉ាងល្អប្រសើរ។ ភាគីទាំងពីរបាន លើកកំពស់ទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយក្នុងឱកាសខួបលើកទី ៣០ នៃការបង្កើតទំនាក់ទំនងការទូតកាលពីឆ្នាំមុន។ ដំណើរទស្សនកិច្ចនេះក៏បង្ហាញពីការគោរពរបស់រដ្ឋាភិបាលកូរ៉េខាងត្បូងនិងរូបលោកប្រធានាធិបតី Yoon Suk Yeol ផ្ទាល់ចំពោះទំនាក់ទំនងវៀតណាម-កូរ៉េខាងត្បូង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ