ប្រធានាធិបតីកូរ៉េខាងត្បូងអញ្ជើញទៅបំពេញទស្សនកិច្ចនៅកម្ពុជាជាផ្លូវការ

(VOVWORLD) -នាថ្ងៃទី ១៤ ខែមិនា ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in បានអញ្ជើញទៅដល់កម្ពុជា ដែលជាប្រទេសចុងក្រោយ ក្នុងចំណោមប្រទេសអាស៊ីអាគ្នេយ៍ចំនួន ៣ ក្នុង ដំណើរទស្សនកិច្ចដែលគ្រោងនឹងប្រព្រឹត្តិទៅរយៈពេល ៣ ថ្ងៃ។
ប្រធានាធិបតីកូរ៉េខាងត្បូងអញ្ជើញទៅបំពេញទស្សនកិច្ចនៅកម្ពុជាជាផ្លូវការ - ảnh 1 ប្រធានាធិបតីកូរ៉េខាងត្បូងអញ្ជើញទៅដល់ប្រទេសកម្ពុជា
(រូបថត៖ vnanet.vn)

តាមគម្រោង នាថ្ងៃទី ១៥ ខែមិនា លោក Moon Jae-in នឹងចូលរួមពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការ ក្រោមព្រះរាជអធិបតីភាពរបស់ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម-សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងជួបចរចាជាមួយសម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីកម្ពុជា សំដៅពិភាក្សាអំពីវិធានការបើកទួលាយកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម ហេដ្ឋារចនាសម្ព័ន្ធនិងវិស័យផ្សេងៗទៀត។

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចលើកនេះ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in និង សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីកម្ពុជានឹងអញ្ជើញចូលរួមវេទិកាធុរកិច្ចទ្វេភាគីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ