ប្រធានាធិបតីកូរ៉េខាងត្បូងអំពាវនាវដោះស្រាយជាបន្ទាន់បញ្ហានុយក្លេអ៊ែរលើឧបទ្វីបកូរ៉េ
|
ប្រធានាធិបតីកូរ៉េខាងត្បូងអំពាវនាវដោះស្រាយជាបន្ទាន់បញ្ហានុយក្លេអ៊ែរលើឧបទ្វីបកូរ៉េ (Image: VNA) |
(VOVworld) – នាថ្ងៃទី ២៤ កញ្ញា ប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី Park Geun-hye បានអំពាវនាវដោះស្រាយជាបន្ទាន់បញ្ហានុយក្លេអ៊ែរលើឧបទ្វីបកូរ៉េ ហើយចាត់ទុក ថា៖ នេះគឺជាបញ្ហាគំរាមកំហែងដ៏ធ្ងន់ធ្ងរទៅលើសន្តិភាពសកលលោក។ ថ្លែងមតិនៅ សម័យប្រជុំនៃមហាសន្និបាតរបស់ អ.ស.ប. ដែលកំពុងប្រព្រឹត្តទៅនៅទីក្រុង New
York (អាមេរិក) លោកស្រី Park Geun-hye បានលើកច្បាស់ថា៖ កម្មវិធីនុយក្លែអ៊ែរ របស់ព្យុងយ៉ាងបានរំលោភលើសន្ធិសញ្ញាស្តីអំពីការហាមឈាត់អាវុធនុយក្លែអ៊ែរ
(NPT)។ កូរ៉េខាងត្បូងបានសន្យានឹងជួយឧបត្ថម្ភខឿនសេដ្ឋកិច្ចរបស់សាធារណៈរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតកូរ៉េ ក្នុងករណី ព្យុងយ៉ាងបញ្ចប់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ។ ស្តីអំពីតំបន់គ្មានកងទ័ព (DMZ) នៅតំបន់ព្រំដែនរវាងប្រទេសកូរ៉េទាំង ២ ប្រធនាធិបតី
Park Geun-hye បានអំពាវនាវឲ្យ អ.ស.ប. ប្រមូលផ្តុំការខំប្រឹងប្រែង ដើម្បីបង្កើត “សួន
ឧទ្យានសន្តិភាពអន្តរជាតិមួយ” សំដៅបង្កលក្ខណៈសំរាប់ប្រជាជន នៃប្រទេសទាំង
២ ជួបប្រាស្រ័យ ដោយមានកិច្ចសហប្រតិបត្តិការរបស់សាធារណៈរដ្ឋ ប្រជាធិប
តេយ្យប្រជាមានិតកូរ៉េ អាមេរិក និងចិន៕