ប្រធានាធិបតីកូរ៉េខាងត្បូងអំពាវនាវឱ្យជប៉ុនកសាងទំនាក់ទំនងទ្វេភាគី

(VOVWORLD) - នៅថ្ងៃទី ១៤ ខែមករា ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in បានដាស់តឿនភាគីជប៉ុនឱ្យសហប្រតិបត្តិការយ៉ាង ឆាប់រហ័សឆ្ពោះទៅរកការកសាងទំនាក់ទំនងទ្វេភាគី "ដើម្បីអនាគត" ។
ប្រធានាធិបតីកូរ៉េខាងត្បូងអំពាវនាវឱ្យជប៉ុនកសាងទំនាក់ទំនងទ្វេភាគី - ảnh 1ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in

សេចក្ដីប្រកាសដូចដែលបានពោលខាងលើ ត្រូវបានលោក Moon Jae-in នាំចេញនៅក្នុងជំនួបជាមួយលោក Tomita Koji ឯកអគ្គរដ្ឋទូតជិតផុតអាណត្តិជប៉ុនប្រចាំនៅកូរ៉េខាងត្បូង។ យោងតាម អ្នកនាំពាក្យវិមានប្រធានាធិបតីលោក Kang Min-seok បានឲ្យដឹងថា នៅក្នុងជំនួបនេះ លោក Moon Jae-in បានសង្កត់ធ្ងន់ថា កូរ៉េខាងត្បូង និងជប៉ុនគឺជាប្រទេសជិតខាងដ៏ជិតស្និទ្ធ ហើយជាដៃគូដ៏សំខាន់របស់គ្នាទៅវិញទៅមក ដើម្បីសម្រេចឲ្យបានសន្តិភាព វិបុលភាព នៅតំបន់អាស៊ីភាគឥសាន នៅនៅលើពិភពលោក។ ដូច្នេះហើយ ប្រទេសទាំងពីរគប្បីខិតខំប្រឹងប្រែងបន្តកិច្ចសន្ទនា បើទោះបីនៅមានបញ្ហានៅសេសសល់រវាងភាគីទាំងពីរក៏ដោយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ