ប្រធានាធិបតីកូរ៉េខាងត្បូងអំពាវនាវឲ្យស.ប.បកូរ៉េពន្លឿនការរំសាយអាវុធនុយក្លេអ៊ែរ

(VOVWORLD) - នាថ្ងៃទី១០ខែមករា ប្រធានាធីបតីកូរ៉េខាងត្បូងលោក Moon Jea-in បានឲ្យដឹងថា ស.ប.ប កូរ៉េ គប្បីរំសាយអាវុធនុក្លេអ៊ែរឲ្យបានឆាប់ៗនិងជាក់ស្តែងថែមទៀត ហើយលោកក៏សង្កត់ធ្ងន់ពីសារៈសំខាន់នៃបណ្តាដំណោះស្រាយស្រដៀងគ្នារបស់សហគមន៍អន្តរជាតិ សំដៅជម្រុញដំណើរការរំសាយអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉ែ។
ប្រធានាធិបតីកូរ៉េខាងត្បូងអំពាវនាវឲ្យស.ប.បកូរ៉េពន្លឿនការរំសាយអាវុធនុយក្លេអ៊ែរ - ảnh 1 ប្រធានាធីបតីកូរ៉េខាងត្បូងលោក Moon Jea-in

ថ្លែងមតិក្នុងសន្និសីទសារព័ត៌មានដែលរៀបចំនៅវិមានប្រធានាធិប តីកូរ៉េខាងត្បូង លោក Moon Jea-in ក៏បានសង្កត់ធ្ងន់ថាគប្បីពិចារណាលើដំណោះស្រាយស្រដៀងគ្នា ដើម្បីជម្រុញបន្ថែមទៀតនូវដំណើររំសាយអាវុធនុក្លេអ៊ែរ របស់ ស.ប.បកូរ៉េ ដូចជាការដែលអាមេរិកយល់ព្រមចំពោះ «យន្តការសន្តិភាព» និងការប្រកាសបញ្ចប់សង្គ្រាមកូរ៉េជាផ្លូវការផងដែរ។ ពាក់ព័ន្ធនឹងគម្រោងសេដ្ឋកិច្ចរវាងប្រទេសកូរ៉េទាំងពីរ ដូចជាតំពន់ឧស្សាហកម្ម Kaesong និង Tour ទេសចរទៅកាន់ភ្នំ Kumgang លោក Moon Jea-in បានអះអាងថាគ្រប់លក្ខខ័ណ្ឌសុទ្ធតែត្រូវបានឆ្លើយតបតាមសម្រួលផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ